ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា  ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ !!!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានបញ្ជាក់សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ !!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយថ្ងៃ ចន្ទ័ ៨ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២៣ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ចាមះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នៅ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត បានថ្លែងទៅកាន់អង្គពិធី ថា៖

វាជាការពិតណាស់យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថាការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។ បន្ទាប់មក ទើបត្រូវការអ្នកសាងសង់ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបានភាពនូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។ ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។

ជាចុងក្រោយឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជនគណបក្សខេត្ត និងអង្គការចាត់បក្សជារចនាសម្ព័ន្ធចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយសាមគ្គីភាពក្នុងនាមជាកម្លាំងសរុប ដើម្បីបម្រើការពារប្រជាប្រពលរដ្ឋក្នុងមូលដ្ឋានបានជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់នៃការប្រយុទ្ធជំងឺរាតត្បាតសាកលកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងទៅនេះ៕

ដោយ៖ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved