ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា  ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ !!!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានបញ្ជាក់សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!!

ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!!

ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ៖

ព្រឹកថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួមអមដំណើរលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ រួមទាំង ឯកឧត្តម ស សុខា និងលោកជំទាវ ចូលរួមពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋ ចំនួន ២០០នាក់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងអ៊ីអុបទិក (E-OPTIC) ។

យោងតាមតាមរបាយការណ៍របស់គណៈកម្មការជាតិសុខភាពភ្នែកទៅលើការស្រាវជ្រាវថ្មីៗនេះ អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី ០,៣៨ មក ០,៣៧% ក្នុងចំណោមពលរដ្ឋទូទៅ និងពី ២,៨% មក ២,៥% ចំពោះពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ។ ក្រៅពីនេះប្រទេសកម្ពុជាយើង បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀតគឺការលុបបំបាត់ជំងឺត្រាក់កូម ឬជំងឺអៀស៊ីភ្នែក អោយអស់តាំងពីឆ្នាំ២០១៥ មក ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ពេលប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ កាលពីពេលថ្មីៗនេះ ។

របាយការណ៍នេះសបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូផែនការយុទ្ធសាស្ត្រនានា ជាក់ស្តែងដូចជាផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នេះជាដើម ។

ក្នុងន័យនេះការរៀបចំកម្មវិធីវាស់កាត់ និងប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ដោយឥតគិតថ្លៃនេះ ពិតជាបានរួមចំណែកឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការភាពពិការភ្នែកនៅកម្ពុជា ។

កម្មវិធីជួបជុំប្រគល់វ៉ែនតានេះ ក៏ដូចជាកម្មវិធីជួបជុំផ្សេងៗទៀត ពិតជាមិនអាចប្រព្រឹត្តទៅបានដោយរលូននោះឡើយ ប្រសិនបើប្រទេសជាតិ គ្មានសុខសន្តិភាព មានជម្លោះប្រដាប់អាវុធកើតឡើង រួមទាំងការរាតត្បាតនៃជំងឺកាចសាហាវកូវីដ-១៩ នោះ ។ ទោះបីមួយរយៈចុងក្រោយនេះ កម្ពុជាត្រូវរំខានដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ក៏ប៉ុន្តែកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវវិធានការប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការទប់ស្កាត់មិនឲ្យជំងឺដ៏កាចសាហាវនេះ អាចគំរាមកំហែងដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋបានទៀតឡើយ។ ជាក់ស្តែងរហូតមកដល់ពេលនេះ កម្ពុជារបស់យើងពុំបានរកឃើញមានករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ទៀតនោះឡើយ ក្នុងរយៈពេលជាង ១ខែ មកនេះ ។

ជាមួយគ្នានេះ សូមអំពាវនាវដល់លោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដូចខាងក្រោម ៖

១. សូមយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យគត់មត់ ដើម្បីបង្ការជំងឺផ្សេងៗក្នុងរដូវវស្សានេះ ជាពិសេសបង្ការជំងឺឆ្លងដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត ឬចំណីអាហារដែលមិនបានចម្អិនឲ្យបានត្រឹមត្រូវ ។២. សូមយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួន អោយបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង ។៣. សូមបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឲ្យលេងទូរសព្ទ ឬលេងហ្គេមហួសកំរិត ដែលអាចបណ្តាលឲ្យមានបញ្ហាភ្នែកនៅពេលខាងមុខ ។៤. សូមបន្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ជាដើម៕

ដោយ៖ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved