ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា  ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ !!!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានបញ្ជាក់សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អាទិត្យ ១៣ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានសិល្បៈ

រាជធានីភ្នំពេញះ

លោក ចាន់ មករា ជាកូនកសិករដែលមានស្រុកកំណើតភូមិ បឹងរាំង ឃុំសាមគ្គី ខ័ណ្ទព្រៃនប់ក្រុងព្រះសីហានុលោកបានតស៊ូនៅក្នុងជីវិតរបស់លោក ពីកម្មករនេសាទ ឈាន ចូលសិល្បះឆ្នាំ២០០០ មុនចូលសិល្បះលោកជាកម្មករនេសាទត្រី នៅកំពង់សោមដោយមាននិស្ស័យពីធម្មជាតិលោកបានតស៊ូនៅក្នុងវិស័យសិល្បៈដោយធ្លាប់ច្រៀងចិញ្ចឹមជីវិត នៅតាមភោជនីយដ្ឋាននិងការចេញច្រៀងនៅតាមតន្ត្រីសម័យរហូតដល់លោកត្រូវបានអញ្ជើញ ទៅសម្តែងទៅក្រៅប្រទេសជាច្រើនដង ដូចជាញ៉ូសេឡែន កាណាដា បារាំង អូស្រាលី ។

លោក ចាន់ មករា មានឪពុក ឈ្មោះ នេន កាន់ ម្តាយ ឈ្នោះ ទុយ ណាត មានបងប្អូន ចំនួន ០៦ នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ លោកចាន់មករា មានភព្ធ័វាសនា ដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផ្ដល់កិត្តិយសជូនបាញ់ផ្កានៅក្នុងទិវាវប្បធម៌ជាតិ នៅលើវេទិកាផ្ទាល់តែម្ដង។

លោក ចាន់ មករា បានប្រាប់សារព័ត៌មានយើង ថា កាលនៅវ័យកុមារ លោកបានដើររើសអេតចាយតាម ផ្លូវសាធារណៈ ដើម្បីបន្តការសិក្សាផងនិងដោះស្រាយជីវភាពគ្រួសារផង រហូតដល់លោកពេញវ័យ លោកបានមកធ្វើការ ជាកម្មករនេសាទ ត្រីនៅកំពង់សោម ការធ្វើការនៅទីនោះមានការលំបាកណាស់ លោកបានរៀបរាប់ទាំងទឹកភ្នែកថា ដើម្បីបានការងារធ្វើ លោកសម្រេចចិត្ត ដើរសកំម្ចាស់ទូក ដើម្បីបានធ្វើជាកម្មករនៅលើទូកនោះមានម្ចាស់ទូកខ្លះចិត្តល្អ ម្ចាស់ទូកខ្លះទៀត មិនទទួលយកទេ ហេតុនេះហើយធ្វើអោយការ ប្រកបរបបចិញ្ចឹមជីវិតរបស់លោកជួបការលំបាក មិនអាច ជួយដោះស្រាយជីវភាព ក្រុមគ្រួសារលោកបានទេ ។

នៅឆ្នាំ២០០០ ដោយសារសម្លេងពី ធម្មជាតិរបស់លោក ចាន់មករា ក៍បានផ្លាស់ប្ដូរ អាជីព ពី កម្មករនេសាទមកជា អ្នកចម្រៀង ហើយបទចម្រៀងដែលលោក ចូលចិត្តច្រៀងនោះ គឺបទខ្មែរសុរិន្ទតាំងពីពេលនោះ លោកដើរច្រៀងតាម ភោជនីយដ្ឋាន និង តន្រ្តីសម័យលេងនៅតាម រោងការ កម្មវិធីបុណ្យ នានា រហូត មានស្ថានីយ៍ទូរទស្សន៍ ខ្លះ បានអញ្ជើញ លោក ចាន់ មករា ច្រៀងនៅឆាកទូរទស្សន៍ រហូតធ្វើអោយរូបលោកត្រូវបានគេអញ្ជើញទៅច្រៀងនៅក្រៅប្រទេស ដែលធ្វើអោយលោក មានជីវភាព គ្រាន់បើជាងមិនបន្តិច ។

ថ្លែងទាំងមុខក្រៀមក្រំ នៅចំពោះមុខសារព័ត៌មាន លោក ចាន់ មករា បាននិយាយថា ខ្ញុំនៅមានទុក្ខមួយទៀត គឺអ្នកមានគុណទាំងពីរ កំពុងជួបបំណុល គេដោយសារ ចាញ់បោកគេ រឿងគឺ គេអោយគាត់ខ្ចីលុយ មកអោយគេ ដល់ពេលប្រមូលលុយ អ្នកខ្ចីលុយរត់ ទៅថៃអស់ ទុកបំណុលនេះ អោយគាត់ សងជំនួស ករណីនេះហើយ ដែលធ្វើអោយលោក អាណិតអ្នកមានគុណទាំងពីរ ខ្លាំងណាស់ ។ តែទោះជាយ៉ាងណា លោកកំពុងខិតខំរកថវិកា ជួយដល់អ្នកគុណ ទាំងពីរ ហើយបើ ដោះស្រាយរួចរាល់ហើយ លោកនឹងធ្វើផ្ទះជូនគាត់ទាំងពីរ ដើម្បីអោយគាត់រស់នៅបានសមរម្យ។សូមបញ្ជាក់ថា ពេលនេះ លោក ចាន់ មករា កំពុងច្រៀងអោយផលិតកម្មហង្សមាស ហើយលោកក៍បាននិពន្ធបទចម្រៀងថ្មី ដែលជាស្នាដៃផ្ទាល់ របស់លោកផងដែល បទចម្រៀងដែលលោកនិពន្ធថ្មី មានចំណងជើងថា ចេះរាំកន្ត្រឹមទេ ៕

ដោយ៖ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved