ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ !!!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ !!!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ !!!!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ០៨រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីជាមួយសមាគមសិល្បៈវប្បធម៌ខែ្មរ, សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ចំនួនប្រមាណជាង ៤០០ នាក់ នៅភោជនីដ្ឋានប៉ោកី ក្នុងរាជធានីភ្នំពេញ។

ថ្លែងឱកាសជួបជុំដ៏សប្បាយរីករាយនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះសមាគមទាំងបីមកពីប្រទេសបារាំង ដែលបានជួយដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គម និងមនុស្សជាច្រើន រួមមាន៖ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌, ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ការផ្តល់ជំនួយមនុស្សធម៌ជួយដល់ជនរងគ្រោះនៃគ្រោះផ្សេងៗ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់ជនរងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានកោតសរសើរផងដែរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរនៅក្នុងប្រទេសបារាំង។ កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ប្រទេសយើងតូច ហើយធនធានមានកំណត់ ប៉ុន្តែបានបោះជំហានឈានមុខគេក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ដោយបានបង្ការផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងបានដំណើរការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលនេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺបានកើតចេញពីការដឹកនាំច្បាស់លាស់ និងវៃឆ្លាតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាំងស្មារតី ធនធានថវិកា និងសម្ភារ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ដែលបានយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុកតាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា ហើយលើសពីនេះក៏បានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះទ្បើង ដើម្បីអបអរសាទរដល់សមិទ្ធផលទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមក។

គួរបញ្ជាក់ផងដែរថា សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង តែងបានអញ្ជើញមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីបំពេញកិច្ចការមនុស្សធម៌ និងផ្តល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយឆ្នាំនេះ ក៏ជាឆ្នាំទីមួយផងដែរ ដែលគណៈប្រតិភូ សមាគមសិល្បៈវប្បធម៌ខ្មែរ បានចូលរួមនៅក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ តាមរយៈការរៀបចំព្រឹត្តការណ៍ «សិល្បៈខ្មែរ» នៅសាលសន្និសីទចតុមុខ ការសម្តែងសិល្បៈរបាំបុរាណខ្មែរ នៅខេត្តសៀមរាបកន្លងទៅថ្មីៗនេះ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved