ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរបង្អែកខេត្តសៀមរាប !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការការពារជាតិ គឺជាកាតព្វកិច្ចចម្បងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទាមទារនូវគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការវិវត្តន៍របស់តំបន់ និង សាកលលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!!

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលបានអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន !!!!

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលបានអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន !!!!

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលបានអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ៍ ៣រោច ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៣ខែ កញ្ញា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង សម្រាប់បំពេញឱ្យតម្រូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងពង្រឹងសមត្ថភាព និងការប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងសហគមន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងជួយគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ជប៉ុន នៅក្រោយការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាក្នុងដំណើការនៃការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាអាទិ៍៖ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការជួយឧបត្ថម្ភគាំទ្រក្នុងដំណាក់កាលវិបត្តនៃជំងឺកូវីដ-១៩ ជាដើម។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាល់សកម្មភាពទាំងអស់នេះ ដែលក៏មានការចូលរួមចំណែកផងដែរពីសំណាក់អង្គការ-សមាគម និងវិស័យឯកជនជប៉ុន ដោយពិតជាបានសរបញ្ជាក់ច្បាស់អំពីការផ្សារភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនលើគ្រប់វិស័យ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ-សមាគមជប៉ុន រួមទាំងសប្បុរសជនសហគមន៍ជប៉ុន បន្តចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌ និងសប្បុរសធម៌នានា ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជា ហើយកិច្ចការទាំងនេះ ក៏នឹងដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ។

មួយវិញទៀត ឯកឧត្តម ក៏បានអរគុណ និងស្វាគមន៍ចំពោះវិនិយោគិនជប៉ុន ដែលបានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយសង្ឃឹមថា បន្តទៅមុខ វិនិយោគិនជប៉ុននឹងអញ្ជើញមកកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា, ក្រុមហ៊ុន-សហគ្រាសជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់កម្មករ-និយោជិត។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែង ក៏បានបង្ហាញផងដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាព និងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលរបស់កម្ពុជា។

ជាការឆ្លើយតប លោក ស៊ឺស៊ឺមឹ តៃ បានរំឭកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់លោកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំសកម្មភាពជាច្រើននៅក្នុងប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទាំងលើទិដ្ឋភាពវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យថ្មី ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕


ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved