ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងបន្ទាយមានជ័យ យោធភូមិភាគទី៥ !!!!
ខេត្តបន្ទាយមានជ័យះ
នៅថ្ងៃអង្គារ ទី១៨ តុលា ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យជាច្រើនរូបទៀត៕