ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការ ជួយលើក កម្ពស់ ជីវភាពរស់ នៅរបស់ បងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល !!!!! »» ការលើកស្ទួយទេសចរណ៍ជាតិ បង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា : អនុសាសន៍ ៥ ចំណុច របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា !!!!! »» ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខែមុនថ្លែងសុន្ទរកថា នៅក្នុងរដ្ឋសភា ខែនេះថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិ អំពីគោលនយោបាយរាជរដ្ឋាភិបាល !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថាកម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣” !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលប្រារព្ធពិធីទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមប្រជុំនិងជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចកម្ពុជានៅសាលាខេត្តបន្ទាយមានជ័យ !!!!! »» លោកវរសេនីយ៍ឯក ហាំ វណ្ណ: និង លោកវរសេនីយ៍ទោ បោន សីហា បានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យពង្រឹងកម្លាំងតាមប៉ុស្តិ៍ ទាំង ០៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១!!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ២រោច ខែកក្តិកឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែ វិឆ្ឆិកា ឆ្នាំ២០២២

រដ្ឋធានីហាណូយះ

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក វៀន វ៉ាន់ងៀ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយជាពិសេសបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែល​​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមកិច្ចប្រជុំនេះ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ជាពិសេសលទ្ធផលវិជ្ជមានជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ២០២២ រួមមានជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ជាក់ស្តែងលំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ លើសពីនេះ ឯកឧត្តម មានក្តីសង្ឃឹមជឿជាក់ថា កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អទាំងនៅតាមបណ្តោយព្រំដែន និងការបន្តគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះប្រទេសវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាការបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដោយផ្ទាល់ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានធ្វើទ្បើងតាមប្រព័ន្ធវីដេអូ អស់រយៈកាល០២ឆ្នាំជាប់គ្នាកន្លងមកហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនវៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានបង្កលក្ខណៈគ្រប់យ៉ាងដល់ក្រុមបាញ់កាំភ្លើងដៃកម្ពុជាក្នុងការចូលរួមហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍​ជំនួប​បាញ់​កាំភ្លើង​ដៃ​កងទ័ព​ជើងគោក​អាស៊ាន (AARM) លើកទី៣០ នេះ។ ជាមួយគ្នាផងដែរ ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាពគ្រប់កាលៈទេសៈ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ហើយមានក្តីសង្ឃឹមជឿជាក់ថាទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ នឹងបន្តយូរអង្វែងតជំនាន់ទៅទៀត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved