ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលដាក់ចេញកម្មវិធីជាតិ ៤ នៅក្មុងក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលចូលជួបសម្តែងការគួរសម !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និង ក្រុមហ៊ុន ជីប ម៉ុងគ្រុប រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សេរីភាពគោរពប្រតិបត្តិសាសនាជូនប្រជាពលរដ្ឋនៅកម្ពុជា គឺជាការចូលរួមកសាងនិងថែរក្សាបាននូវសុខដុមរមនាក្នុងវិស័យសាសនា !!!!! »» សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា !!!!! »» លោក ឈុន ពេជ្រ ប្រធានសមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ !!!!! »» សម្តេចធិបតី ស្នើ ឯកឧត្តមប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ !!!!! »» ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  ក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបានក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  ក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបានក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  ក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបានក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» !!!!

ដោយះ លោក ណាងរដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ័ ៥ កើ៎ត ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី២៨ខែ
វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២)៖

ខ្ញុំសូមចូលរួមអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបូកសរុបសមិទ្ធផលការងារសំខាន់ៗជាច្រើនសន្ធឹកសន្ធាប់ដែលក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបានក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»  ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការបេ្តជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

ពិតណាស់ថា ស.ស.យ.ក. គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។ មួយវិញទៀត វេទិកាមួយនេះក៏បានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួមធ្វើការងារជាក្រុម ទាំងក្នុងវិស័យ​នយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ និងសូមលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឱ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ»   និង «ខ្មែរធ្វើបាន» ។

សូមរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គដើម្បីរៀបចំនូវមហាសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយជោគជ័យ និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតសព្វថ្ងៃ។  ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃសម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍។

លទ្ទផលខាងលើនេះ សូមបន្តយកចិត្តទុកដាក់លើទិសដៅលើការងារសំខាន់ៗ​ជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជនឱ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំ,  ការបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជនចេញពីរបបកាប់សំលាប់ប៉ុលពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ល។ ជាមួយគ្នានេះ ក៏សូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម  «ការសិក្សាពេញមួយជីវិត»  ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀតក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា  និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកល៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved