ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រគល់អណ្តូងទឹកស្អាតចំនួន៥ជូនអ្នកស្រុកសំរោង !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ !!!!! »» សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌ !!!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ អាទិភាពសម្រាប់កងទ័ពគឺ ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទព័ត្រូវ រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទព័ត្រូវតែបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ !!!!! »» លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ មជ្ឈដ្ឋានប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុង CPP !!!!! »» លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ មជ្ឈដ្ឋានប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុង CPP !!!!! »» សមាគម TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង១៥០០នាក់នៅស្រុកព្រៃកបាស ខេត្តតាកែវ !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន !!!!

ដោយះ លោក អ៊ុក បញ្ញារិទ្ទ
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ៦ រោច ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១២ខែ មករា ឆ្នាំ២០២៣
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន» នៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍, ទស្សនាទាន, និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ វេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍, ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា។ ក្នុងន័យនេះ, ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតាងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជនជំនាន់ក្រោយក្នុងនាមជា «មិត្តល្អ និងជាដៃគូល្អ»។

ឯកឧត្តម បណ្ឌិត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន, ប្រទេស និងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរនៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ មិនថាការលំបាកយ៉ាងណាក៏ដោយ។ ជាក់ស្តែង, ទោះបីជាប្រទេសចិនបានរងគ្រោះពីការរើសអើងជាច្រើន នៅក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ក៏កម្ពុជាយល់ថា ពេលនោះ គឺជាពេលអាសន្ន ដែលប្រទេសទាំងអស់ត្រូវលើកទឹកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងន័យមិត្តភាព និងមនុស្សធម៌ ដូចដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដូច្នោះដែរ ។ ស្រដៀងគ្នានេះ, ជំនួយរបស់ចិនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ជាពិសេសជំនួយជាវ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាលទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក៏កាន់តែបញ្ជាក់ច្បាស់លាស់អំពីភាពចាំបាច់នៃមិត្តភាពដ៏រឹងមាំ ក្នុងនាមជាសហគមន៍វាសនារួមគ្នា។

គួរបញ្ជាក់ផងដែរថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» គឺជាសមិទ្ធផលមួយដែលកើតចេញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន ដែលត្រូវបានលើកស្ទួយតាមរយៈគោលការណ៍នៃអធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved