ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿង របស់ខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ “អាហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ” !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខ និង សុខុមាលភាព របស់យោធិន-គ្រួសារយោធិន !!!!! »» ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងខណ្ឌមានជ័យជាច្រើននាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមTYDA !!!!! »» មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖  ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!! »» នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!

សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌ !!!!!

សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌ !!!!!

សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ១២រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

ការចុះអនុស្សរណៈរវាងធនាគារអេស៊ីលីដា និងសមាគម TYDA ដើម្បីការងារមនុស្សធម៌
កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី  ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺន ដុល្លារអាមេរិក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅស្នាក់ការកណ្តាលធនាគារអេស៊ីលីដា ។

លោកបណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា មានមោទនភាពណាស់ដែល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានជ្រើសរើសធ្វើជាដៃគូក្នុងកិច្ចការងារមនុស្សធម៌ នេះជាកត្តាជំរុញលើកទឹកចិត្តដល់ធនាគារផងដែរ។ លោកបន្តថាការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងរវាងធនាគារ អេស៊ីលីដា និងសមាគមTYDA ដោយធនាគារបានចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ដល់ TYDA ក្នុងទឹកប្រាក់ចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ក្នុងការព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ ក៏ដូចជាជួយសម្រាលបន្ទុកដល់គ្រួសារ ដែលខ្វះខាតនៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្ត ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកជំទាវបានមានប្រសាសន៍ថា ភាពជាដៃគូនៅថ្ងៃនេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមការងារសមាគម ដែលត្រូវទទួលស្គាល់កាន់តែច្រើនឡើងពីសាធារណជន ហើយមានយុវជនកាន់តែច្រើនឡើងមានឆន្ទៈ ក្នុងការចូលរួមដំណើរជាមួយ TYDA ក្នុងការដោះស្រាយបញ្ហាសុខភាពជូនប្រជាជន។ លោកជំទាវបានបង្ហាញក្ដីសង្ឃឹមថា ធនាគារ អេស៊ីលីដា នឹងបន្តជួយគាំទ្រដល់ សមាគមបន្តទៀត ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលលំបាកពិតប្រាកដ។ លោកជំទាវបញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នាបានចូលរួមជួយដល់ប្រជាពលរដ្ឋ ដោយក្នុងនោះទាមទារមានការចូលរួម ផ្ដល់លទ្ធភាពពីវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា អនុស្សរណៈការយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA និងធនាគារអេស៊ីលីដា ភីអិលស៊ីក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំគឺឆ្នាំទី១ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី២ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី៣ចំនួន១០ម៉ឺនដុល្លា ក្នុងគោលបំណងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ដល់សហគមក្រីក្រទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ការចូលរួមរបស់យុវជនស្ម័គ្រចិត្តក្នុងការងារសង្គម៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved