ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿង របស់ខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ “អាហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ” !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខ និង សុខុមាលភាព របស់យោធិន-គ្រួសារយោធិន !!!!! »» ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងខណ្ឌមានជ័យជាច្រើននាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមTYDA !!!!! »» មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖  ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!! »» នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០២៣

ខេត្តតាកែវះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត (ខេត្តតាកែវ, ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣)៖

ខ្ញុំសូមអបអរសាទរចំពោះការសម្ពោធសមិទ្ធផលវិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នារបស់បងប្អូនសាសនិកឥស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរពប្រតិបត្តិជំនឿសាសនា និងសិល្បៈនៃការចែករំលែក។

ហើយខ្ញុំសូមអរគុណចំពោះអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាបាននូវភាពសុខដុមរមនាក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិខ្មែរឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសអស់រយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ រហូតមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើសអើងសាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា ។

ជាការពិតណាស់ សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន២៖ ទី១. ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ និងទី២. ការបង្ករលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិ៍៖ ការបើកទូលាយឱ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០ នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឱ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឱ្យសាសនិកឥស្លាមអាចស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឱ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឱ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរឥស្លាម។

ទូលព្រះបង្គំ សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តទូលព្រះបង្គំជាខ្ញុំជា នាយឧត្តមសេនីយ៍ និងសូមគោរពអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបខ្ញុំ ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀតក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ៕


ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved