ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការ ជួយលើក កម្ពស់ ជីវភាពរស់ នៅរបស់ បងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល !!!!! »» ការលើកស្ទួយទេសចរណ៍ជាតិ បង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា : អនុសាសន៍ ៥ ចំណុច របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា !!!!! »» ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខែមុនថ្លែងសុន្ទរកថា នៅក្នុងរដ្ឋសភា ខែនេះថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិ អំពីគោលនយោបាយរាជរដ្ឋាភិបាល !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថាកម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣” !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលប្រារព្ធពិធីទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមប្រជុំនិងជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចកម្ពុជានៅសាលាខេត្តបន្ទាយមានជ័យ !!!!! »» លោកវរសេនីយ៍ឯក ហាំ វណ្ណ: និង លោកវរសេនីយ៍ទោ បោន សីហា បានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យពង្រឹងកម្លាំងតាមប៉ុស្តិ៍ ទាំង ០៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ (រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣)៖

ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា, ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងសីលធម៌ ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ, កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ,  ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញនូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។ ពេលនោះ យើងមិនមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើបត្រូវបានរំដោះចេញពីរបបប៉ុលពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ត្រូវបានសម្លាប់  ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង។

ជាការពិតណាស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជាគ្រប់រូបៗត្រូវទទួលបានដូចៗគ្នា។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។

សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ។  ស្របពេលនឹងការគិតគូរបង្កើនថវិកាសម្រាប់វិស័យអប់រំដល់ទៅជាង ១១% ធៀបនឹងឆ្នាំ២០២២, រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ។ ពិតណាស់ ភាពសុខសាន្តត្រាណដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍កន្លងមកហើយ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved