ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការ ជួយលើក កម្ពស់ ជីវភាពរស់ នៅរបស់ បងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល !!!!! »» ការលើកស្ទួយទេសចរណ៍ជាតិ បង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា : អនុសាសន៍ ៥ ចំណុច របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា !!!!! »» ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខែមុនថ្លែងសុន្ទរកថា នៅក្នុងរដ្ឋសភា ខែនេះថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិ អំពីគោលនយោបាយរាជរដ្ឋាភិបាល !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថាកម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣” !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលប្រារព្ធពិធីទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមប្រជុំនិងជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចកម្ពុជានៅសាលាខេត្តបន្ទាយមានជ័យ !!!!! »» លោកវរសេនីយ៍ឯក ហាំ វណ្ណ: និង លោកវរសេនីយ៍ទោ បោន សីហា បានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យពង្រឹងកម្លាំងតាមប៉ុស្តិ៍ ទាំង ០៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!!

ដោយះ លោក ណាង រដ្ឋា
ថ្ងៃ ចន្ទ ៣កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាលជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ, (រាជធានីភ្នំពេញ, ថ្ងៃទី២១ ឧសភា ២០២៣)៖

ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស” ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីសុខាភិបាលនៅទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។ នេះគឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ និងជាមោទកភាពដ៏ធំធេងរបស់បងប្អូនក្នុងនាមជាគ្រូពេទ្យ ដែលប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសក្នុងកាលៈទេសៈគ្រោះអាសន្នដែលជាតិ និងប្រជាជនត្រូវការ។

ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុងនៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល ដែលបានរាតត្បាតយ៉ាងរហ័ស កាចសាហាវ និងសម្លាប់ប្រជាជនខ្មែររាប់រយនាក់ និងជាច្រើនលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែពេលនេះ អ្វីៗគឺផ្ទុយស្រឡះ ដោយយើងទាំងអស់គ្នាកំពុងអង្គុយជួបជុំប្រកបដោយស្នាមញញឹម និងភាពរីករាយ ព្រមជាមួយនឹងការបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើររាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ គុណបំណាច់ ពលិកម្ម និងវីរភាព ដើម្បីអាយុជីវិតរបស់ប្រជាជនខ្មែរ និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច ដោយការយកជ័យជម្នះលើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កត្តាជោគជ័យដ៏ត្រចះត្រចង់នេះ ក៏ត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ ដូចដែលឆ្លុះបញ្ចាំងតាមរយៈចំណាត់ថ្នាក់ល្អបំផុតដែលផ្តល់ឱ្យកម្ពុជា ចំពោះភាពរហ័ស និងប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងគ្រប់គ្រងការរាតត្បាត និងផលប៉ះពាល់ ជាពិសេសការសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតឡើងដោយសារមានយន្តការសំខាន់ចំនួន ៣ គឺ៖ ទី១. យន្តការថ្នាក់ជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង សម្រាប់សង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។ ទី២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រផ្នែកសម្ភារ បច្ចេកទេស និងថវិកា និងទី៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”។

សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ ដូច្នេះ ការជួបជុំក្នុងថ្ងៃនេះ  គឺដើម្បីអបអរសាទរស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ និងដើម្បីអបអរសាទររីករាយក្នុងការទទួលបាននូវការទទួលស្គាល់ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត សង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត ដូចជា៖ ការបន្តបេសកកម្មចល័តចុះពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥, អង្គការ ឬមណ្ឌលកុមារកំព្រា, រោងចក្រ-សហគ្រាស, សាលារៀន, សហគមន៍ក្រីក្រ និងខ្នងផ្ទះប្រជាជននៅតាមមូលដ្ឋាន។ អាទិភាពការងារទាំងនេះ គឺជាការចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងឱ្យបានទៅដល់ប្រជាជនខ្មែរគ្រប់ៗរូប៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved