ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

លោក​ ឈុ​ន​ ពេជ្រ​ ប្រធាន​ សមាគម​សារព័ត៌មាន​ ឈុន ពេជ្រ ជាយដែន ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា !!!!!

លោក​ ឈុ​ន​ ពេជ្រ​ ប្រធាន​ សមាគម​សារព័ត៌មាន​ ឈុន ពេជ្រ ជាយដែន ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា !!!!!

លោក​ ឈុ​ន​ ពេជ្រ​ ប្រធាន​ សមាគម​សារព័ត៌មាន​ ឈុន ពេជ្រ ជាយដែន ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា !!!!!

ដោយះ លោក ណាង រដ្ឋា
ថ្ងៃ ពុធ ៩ កើត ខែ ទុតិយាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

លោក​ឈុ​ន​ពេជ្រ​ប្រធាន​សមាគម​សារព័ត៌មាន​ឈុន ពេជ្រ​ ជាយដែន​ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved