ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!! »» មុខសញ្ញាជនសង្ស័យជំនាញខាងជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែករ និងកាប់គ្នាយ៉ាងសកម្មភាពពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត៖“កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះ ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង!! »» ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. បង្ហាញពីបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ !!!!!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និង ក្រុមហ៊ុន ជីប ម៉ុងគ្រុប រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ !!!!!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និង ក្រុមហ៊ុន ជីប ម៉ុងគ្រុប រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ !!!!!

សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និង ក្រុមហ៊ុន ជីប ម៉ុងគ្រុប រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ !!!!!

ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ អង្គារ ៩ កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣

រាជធានីភ្នំពេញះ


នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញក្នុងពិធីប្រគល់ ទទួលថវិកាឧបត្ថម្ភចំនួន ២០ ម៉ឺនដុល្លា ពីក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងគ្រុប។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានថ្លែងអរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កន្លងមក ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍លើកទ្បើងអំពីវឌ្ឍនភាពរបស់សមាគម ដែលបានដំណើរការរយៈពេល ១១ ឆ្នាំ មកហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយមានសមាជិកសរុបចំនួនប្រមាណជាង ៨ ពាន់នាក់ ។  ក្នុងរយៈកាលនេះ សមាគម TYDA តែងរៀបចំសកម្មភាពបេសកម្មរបស់ខ្លួនច្រើនទ្បើងជាលំដាប់ដោយផ្អែកលើចំនួនសមាជិកដែលបន្តកើនឡើងជានិរន្ត ជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ ។ សមាគម TYDA បានប្រមូលផ្តុំនូវធនធានជំនាញក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានការខ្វះខាតបំផុត ។ សមាគមក៏មានផែនការក្នុងការរៀបចំបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឱ្យមានជំនាញកាន់តែប្រសើរទ្បើង តាមរយៈការសិក្សាបន្តនៅបណ្តាប្រទេស ដូចជា តៃវ៉ាន់ សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម ។ល។ ទន្ទឹមនឹងនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បូបណ្តុះបណ្តាល និងបង្ហាញពីវិធីសាស្ត្រព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ ។

លោកជំទាវបណ្ឌិត ក៏បានរំឭកផងដែរថា អំឡុងពេលនៃយុទ្ធនាប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាស្ថាប័នអង្ភភាព និងមហាជននានា ក្នុងនោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ក៏បានចូលរួមធ្វើការបរិច្ចាគផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗ ។ ជាក់ស្តែង ការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាជនកម្ពុជា៕


ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved