ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

អ្នកនាងកែវ កល្យាណ បដិសេធមិនដើរគន្លង អ្នកនាងអម្ពរ ទេវីទេ!

អ្នកនាងកែវ កល្យាណ បដិសេធមិនដើរគន្លង អ្នកនាងអម្ពរ ទេវីទេ!

អ្នកនាងកែវ កល្យាណ បដិសេធមិនដើរគន្លង អ្នកនាងអម្ពរ ទេវីទេ!

ដោយ៖ លោក យិនសុខា
ថ្ងៃព្រហស្បត៍ ទី០១ ខែមិថុនាឆ្នាំ២០១៧​ ម៉ោង ១២យប់
ព័ត៌មានកំសាន្តនិងសិល្បះ

រាជធានីភ្នំពេញះ

ក្នុងជំនួប​ដោយ​ផ្ទាល់ក្នុងពិធីពិធីខួបអាពាហ៍ពិពាហ៍​របស់​អ្នកនាង ទេព បុទមបុផល ដែលជា   តារាកំប្លែងកាល ពីថ្ងៃទី២៨ ឧសភា អ្នកនាង កែវ កល្យាណ ដែល  ជាអតីតតារាសម្ដែងជើងចាស់ បានអះអាងថាអ្នកនាងមិនដើរតាមគន្លង    របស់      អ្នកនាង អម្ពរ ទេវី ដែល   សុខ ចិត្តជិះយន្តហោះមកសម្ដែងភាពយន្តមួយទុកជាស្នាដៃ Photo_Template_872x562-30 Photo_Template_872x562-30ធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ដោយ  អ្នកនាងប្រកាសថា មិនចង់សម្ដែង និងមិនចង់ល្បី​​បន្តទៅទៀត។

អ្នកនាងបានឆ្លើយ  តប បែបនេះ នៅពេល មាន ការចោទសួរថា តើអ្នកនាងមាន គម្រោង  សម្ដែងមួយ  រឿងអោយផ្អើលសិល្បៈដូចគ្នានឹងអ្នកនាង អម្ពរ ទេវី​​ ឬទេ។ អ្នកនាង កែវ កល្យាណ និយាយថា​អ្នកនាង   ​រស់នៅក្នុង ស្រុក​មិនដែលបានចេញទៅណាមកណា     នោះទេ ប៉ុន្តែមកពីអ្នកនាង​អត់មានអារម្មណ៍  ចង់វិល​   ក្នុងសិល្បៈ ទើបអ្នកនាងប្រកាសថាមិនទទួលការសម្ដែងនោះទេ។

អ្នកនាងថាខ្លួនចាស់ហើយ ​​ទើបរមែង  ប្រកែក មិនទទួលការសម្ដែង ដោយសារតែ អ្នកនាង ក៏មិន ចង់ បង្ហាញមុខណាមួយធ្វើអោយ​ក្មេង​ៗយល់ថាអ្នកនាងនៅ  តែ ចង់ល្បីឈ្មោះ។ ​​អ្នកនាងសារភាព  ដោយត្រង់ថា មាន ផលិតករច្រើននាក់​បានស្នើអោយ អ្នកនាងចេញ    សម្ដែង ដោយគម្រោងធ្វើរឿងអោយអ្នកនាងបាន​សម្ដែង​អោយខ្លាំង ដូចគ្នានឹងភាពយន្តដែលអ្នកនាង អម្ពរ ទេវី បានសម្ដែងយ៉ាងលេចធ្លោក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នោះផងប៉ុន្តែមកពីអ្នកនាងមិនចង់សម្ដែងទើបរមែងច្រានចោល។

អ្នកនាងនិយាយថា «អត់ទេ អត់ចង់សម្ដែងអី​ដូច អម្ពរ ទេវី ទេ ចាស់ហើយនៅតាមចាស់ទៅ»។

យ៉ាងណា  មិញ  ​ផ្ទុយពីការ  ដាក់ខ្លួនរបស់  អ្នកនាង កែវ កល្យាណ គេកត់ សម្គាល់ថា  អ្នកនាងនៅ  ស្អាត និងមិនចាស់តាមវ័យ ដែលអាចនៅសម្ដែងជាតួម្ដាយឬជាតួជំទាវបាននៅឡើយ។ ក្នុងពេល អ្នកនាង  បង្ហាញខ្លួន មានអ្នក​សិល្បៈនិងភ្ញៀវកិត្តិយសច្រើននាក់សុំអ្នកនាងថតជាមួយ ដោយអ្នកនាងក្រៅពីមិនរើសអើង ក៏រួសរាយណាស់ដែរ។ ​​

អ្នកនាងមិនបានបង្ហើបអោយដឹងពីស្ថានភាព​ឯកជននោះទេ តែអ្នកនាងប្រាប់ថាខ្លួនមាន   កូនស្រីម្នាក់  ស្រឡាញ់សិល្បៈដែរ ដោយគ្រាន់តែអ្នកនាងមិន​អោយចូលប្រឡូកប្រឡាក់ដោយចង់អោយរៀនអោយបានជ្រៅជ្រះ។

អ្នកនាងផ្ដល់ចម្លើយដដែលជាដដែលថា ​មិន ​ចង់បន្សល់ទុកស្នា      ដៃណា    មួយ  មុនពេល  ​ចាស់ទៅ  នោះទេ ដោយសារតែអ្នកនាងយល់ថាក្មេងៗមានសមត្ថភាពច្រើន ដែលមិនចាំបាច់ទាល់តែអ្នកនាងទើបរឿងនោះមានតួអង្គល្អ។

អ្នកនាងនិយាយថា «ទៅសម្ដែងអីទៀត ក្មេងៗឥឡូវពូកែចង់ងាប់ គេសម្ដែងបានហើយ ខ្ញុំមិនបាច់ទេ(សម្ដែង)»។

យោងតាម ការ អះអាង របស់  អ្នកនាង កែវ កល្យាណ គឺមហាជននឹងមិនអាចបាន  ឃើញស្នាដៃមួយថ្មី  របស់អ្នកនាងទៀតទេ បើទោះជាអ្នកនាងរស់នៅ  ស្រុក ហើយបានឃើញពីភាពរីកចំរើន  ក្នុងវិស័យ ភាពយន្ត នា  ពេល ចុងក្រោយច្រើនជាងតារាសម្ដែងជើងចាស់ ដែលរស់ នៅក្រៅស្រុកដូចជាអ្នកនាង អម្ពរ ទេវី ជា  ដើម ដែលគួរ  តែចាប់អារម្មណ៍ចង់បង្ហាញមុខ មួយរឿង ច្រើនរឿង មិន  ខុសគ្នានឹងអ្នកនាង ចាន់ តារាទី និង ប៉ែន សុផានី ជាដើម។

អ្នកនាងថាខ្លួនគឺអស់និស្ស័យនឹងការសម្ដែងតែម្ដង ទើបអ្នកនាងលែងចង់  សម្ដែង និងថាការ  សម្ដែង  មួយរឿងទុកជាអនុស្សាវរីយ៍មុនចាស់ឬទុកជាស្នាដៃអ្វីដូច គ្នានឹងអ្នកនាង អម្ពរ ទេវី គឺមិនអាច។

យ៉ាងណាមិញ អ្នកនាងថាសម្រាបការបង្ហាញពប មុខក្នុងកម្មវិធីសិល្បៈ អ្នកនាងនៅតែបន្តធ្វើឡើងដោយ   មិនខ្លាចចំពោះ  ​ការ     សម្ភាសន៍ របស់ អ្នក   កាសែត នោះ   ទេ ដោយសារតែអ្នកនាងយល់ថា ខ្លួនមិនមាន រឿង ត្រូវខ្លាចនិងចង់ភ្ជាប់ទំនាក់ទំនងជាមួយតារាសិល្បៈជំនាន់ ក្រោយដូចគ្នា។

អ្នកនាង  និយាយ ថា    «សម្រាប់ ខ្ញុំ ប្អូន  (អ្នកសិល្បះសិល្បៈ)អោយតែ អញ្ជើញគឺ អត់ចោលទេ ព្រោះ ខ្ញុំចូលចិត្តជួបជុំចឹងដែរតើ!»។

អ្នកនាងសរសើរថាតារាសិល្បៈស្រករក្រោយស្រស់ស្អាតជាងជំនាន់អ្នកនាង និងសម្ដែងបានល្អមិនចាញ់តារាៗនៅក្នុងជំនាន់អ្នកនាង​​ក្នុងពេលដែល​តារាស្រករក្រោយបែរជាមើលឃើញថាអ្នកនាងជាតារាជើងចាស់ដែលសម្ដែងបានឥតខ្ចោះមិនអាចប្រដូចបាន និងនៅស្រស់ស្អាតបើទោះជាមានវ័យច្រើន។

អ្នកនាងមិនបានបង្ហើប​ថាតើ អ្នកនាងប្រកប អាជីវកម្ម អ្វី និង មាន ស្វាមី ឬ យ៉ាង ណា នោះទេ ខណៈ ដែល តារាសិល្បៈបានអះអាងថាអ្នកនាងទំនងជាមេម៉ាយច្រើនជាងមានស្វាមី ដោយសារតែអ្នកនាងមិនធ្លាប់រំលឹករឿងស្វាមី និងចូលចិត្តទៅណាមក ណាតែជា មួយកូនស្រីឬ ជាមួយតារាចម្រៀង ចាន់ ចរិយា ដែលអ្នកនាងបានអះអាងថាជាប្អូនស្រីធម៌ឬជាមិត្តសម្លាញ់នោះ។

អ្នកនាង ត្រូវគេ អះអាង ថា រស់នៅ ក្នុង វីឡា មួយនៅ បុរីប៉េងហួតទួលគោល ដោយ ជីវភាព របស់អ្នកនាង ក្រៅពីមានវីឡា ក៏ មានលុយ ចាយ មិន អស់ ដែរ ​ក្រោយ ពេលបាត់បង់ពីសិល្បៈទាំងស្រុង៕

ដោយះគេហទំព័រសម្លេងជាយដែន
http://www. cdv-news.net/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សុខភាព និងកីឡា
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved