ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

លោក សុខ ជំនោរ ភ្ជាប់ពាក្យភ្លែត ប្រកាស រៀបការភ្លាម !

លោក  សុខ ជំនោរ   ភ្ជាប់ពាក្យភ្លែត  ប្រកាស រៀបការភ្លាម !

លោក សុខ ជំនោរ ភ្ជាប់ពាក្យភ្លែត ប្រកាស
រៀបការភ្លាម !

ដោយ លោក ចាន់សុ ៨ផាណារ៉ា
ថ្ងៃចន្ទ័ ទី០៧ ខែសីហា ឆ្នាំ២០១៧​
ម៉ោង១៧និង៤៩នាទីល្ងាច
ព័ត៌មានសិល្បះ

រាជធានីភ្នំពេញះ

លោកសុខជំនោរនិងគូដណ្ដឹងរបស់លោកមានឈ្មោះ ​ស្រី សុរង្សី (FB: លោក សុខ ជំនោរ)។
​​​

ខុសពី​​​​​​​អ្នកភ្ជាប់ពាក្យមួយចំនួនដែល​​ភ្ជាប់ពាក្យ​ទុកហើយមិន​ច្បាស់​ថារហូត​ដល់​ខែណា​ទើប​អាច​រៀបការ សម្រាប់លោក​​​​ សុខ​ ជំនោរ ដែល​​​​ជាអតីត​​​គូស្នេហ៍​   ក្រោម​ដំបូលតែមួយរបស់តារា​​ចម្រៀងសុគន្ធនិសាបាន      អះអាងថាលោកមិនទុកយូរ​ទេ គឺ​នឹងរៀបការ​ភ្លាមមិនអោយហួសពី​​​៣ខែឡើង ក្រោយពីលោកនិងគូដណ្ដឹង​​សម្រេច​ចិត្ត​ភ្ជាប់ពាក្យជា​មួយគ្នា ​​កាលពីថ្ងៃ​ ​​៦ សីហា ឆ្នាំ​​២០១៧​មុន​នេះ​។

​លោកថាមិនទុកយូរទេដោយសារតែលោកក៏       មានវ័យច្រើន ហើយ​​​​គូដណ្ដឹងក៏​ចង់ការឆាប់​​​​​​ ​ក្នុងពេលដែល​ លោក និងគូស្នេហ៍​ ព្រម​​ទាំង​​​​​គ្រួសារទាំង​សង​ខាងក៏បាន   ជជែកគ្នាច្បាស់​​​​​​ជុំវិញ​រឿងនេះ​តាំងពីមុន​ភ្ជាប់ពាក្យ។ ​លោក សុខ ជំនោរ និយាយថផ្អែកតាមការព្រមព្រៀង គឺ​​​   លោកនិងគូដណ្ដឹងនឹងសម្រេចចិត្ត​​​រៀបការ​​​ក្នុង       ទ្រង់ទ្រាយ ធំ​​នៅ​​អំឡុុងខែ​​១១ក្នុងឆ្នាំ​​២០១៧ខាងមុខ      នេះហើយដោយគ្រាន់តែមិនទាន់ច្បាស់ថ្ងៃព្រោះតែត្រូវរង់  ចាំអោយលោកអាចារ្យ​លោក​​ដេញវេលា​អោយ​បានប្រាកដ​​​ប៉ុណ្ណោះ។

លោកសម្ដែងអារម្មណ៍រីករាយដែលបានកូនក្រមុំស្រស់ស្អាតមកធ្វើជាគូស្នេហ៍ ក្នុងពេលដែល​​នាងក៏ត្រូវបានទម្លាយ​ថាគឺ​ជាកូនអ្នកមាន     ​​​​​គួរសមនិង     មានការងារកាលីបផងនៅក្នុងវិស័យឯកជន។
លោកថាឪពុករបស់គូដណ្ដឹង​​លោកគឺ​ជា​វិស្វករ ​ហើយម្ដាយរបស់នាង​គឺជាសាស្រ្តាចារ្យ​​មួយរូប ដោយ​គ្រួសាររបស់​នាងជាអ្នកភ្នំពេញ​ដែលមានជីវភាពល្អ​ប្រសើ​រ ក្នុងពេល​​មិន​ទាន់រាប់បញ្ចូលលើសមត្ថភាពផ្ទាល់ខ្លួនរបស់នាងនោះផង។

លោក​​ថាបានស្គាល់ទាក់ទង  ជាមួយ​​នាង​    ប្រមាណជា​​២ឆ្នាំមក​ហើយ ​​តាមរយៈ​ការ​ទំនាក់ទំនង      ​​រឿង​ការងារ​​អោយនាង​រៀបចំ​ឯកសារ​ពន្ធដានិង​​ឯកសារ   ផ្សេង​ៗ​​នៅក្នុងធនាគារ ​​ក្នុងពេលដែលលោក​​​សម្រេចបើក​ផលិតកម្ម​​​​​ផ្ទាល់ខ្លួនគឺផលិតកម្ម BigK ​​​ក្រោយបញ្ចប់    ការងារនៅហង្សមាស។

លោកថា​គូដណ្ដឹងរបស់លោកគឺ​បុគ្គ​​លិករបស់ធានាគារ​​ខាងផ្នែក​រៀបចំឯកសា​​រទាំងអស់នោះ ទើប​ធ្វើអោយលោកនិង​នាងកាន់តែស្គាល់គ្នា​ច្រើនឡើង​​។ ​

យ៉ាងណាមិញលោកថានៅក្នុងដំណាក់កាលដំបូងៗការទំនាក់ទំនងជាមួយគ្នាគឺគ្រាន់តែពាក់ព័ន្ធនឹងឯកសារ​ស្នាមប៉ុណ្ណោះ គឺរហូតដល់ពេលបន្តបន្ទាប់ដែលលោកនិងនាងកាន់តែមាន​ជិត​ស្និទ្ធិគ្នាទើប​​​អ្វី​​ៗមាន​ការប្រែប្រួល។

​​​​​គាប់ជួនជានាងក៏នារីដែលនៅទំនេរបេះដូងនិង​  ចូលចិត្ត​​​លោក​​ដោយ​មិនប្រកាន់ជុំវិញ​​អតីតកាល     របស់លោកនោះផងទើបទំនាក់ទំនងការងារបាន     ក្លាយជាស្នេហា​​ហើយ​ឈានដល់​ភ្ជាប់ពាក្យតែ     ម្ដង កាលពីថ្ងៃទី​​៦ ​ខែសីហា ដោយ​មាន​ចាស់ទុំ​​យល់ព្រមទាំងសងខាង។

លោកថាសប្បាយចិត្តដែលបានគូដណ្ដឹងជាអ្នកជំនាញខាងផ្នែកឯកសារដោយក្នុងពេលអនាគត        លោកបានប្រកាសថាពិតជា​ត្រូវពាក់ព័ន្ធគ្នា​ច្រើន​ដោយសារតែលោក​មានការងារច្រើនត្រូវពាក់ព័ន្ធនឹរឿងឯកសារបែបនេះ។ ​

 

លោក សុខ ជំនោរ ប្រកាស​​ថា​​គូដណ្ដឹងរបស់  លោកមានឈ្មោះ ​ស្រី សុរង្សី មានវ័យ​​​២៦ឆ្នាំ ​ដោយនាងដ្បិត  ថា​ជាកូនស្រី​​ស្ថិតក្នុងត្រកូលធូរធារតែក៏ចេះម្ចាស់ការ    ខ្លួនឯងតាំងពីបានរៀនចប់និងមានសម្ដីសម្ដៅគួរអោយស្រឡាញ់ ទើប​​លោកសម្រេចចិត្ត        ​ស៊ើបចិត្តរហូត    ​បានក្លាយជាគូស្នេហ៍។ នាងនិងលោកដ្បិតថា​​បាន   ចំណាយ​ពេល​​​​​​​សិក្សា​គ្នា​​​​ត្រឹមតែ​​​១ឆ្នាំចុងក្រោយ​មែន ប៉ុន្តែ    លោក​​​ថាក្នុងពេល​ស្គាល់​គ្នា​ជារបៀបការងារគឺយល់ពី       គ្នា​បានច្រើនហើយ​ក៏ស្គាល់​​គ្នាច្បាស់​ផងដែរ ​​​​​​ទើប​​ក្រោយការភ្ជាប់ពាក្យលោកបានប្រកាសថាអ្វីៗគឺ​​មិនមែនជារឿងចៃដន្យរវាងគ្នា​​នឹង​គ្នា។

លោក​​សម្រេចចិត្ត​​រៀបការនៅ​អំឡុងខែ​​​១១ ​ដោយមិនមានគម្រោងអូសបន្លាយពេលពេលវេលា​​ណា មួយទៀតទេ បើទោះជា​​​ក្នុង​រយៈពេល​​៣​ខែ​​ខាងមុខ​នេះ គឺ    អាចធ្វើអោយ​លោកនិង​នាង​​​​​ពិបាកក្នុងការ​​ចាត់ចែង​ពិធី  ​​​មង្គលការតាមការ​គ្រោងទុក​​អោយបានរលូន។

 

លោកថា​មង្គលការក្នុង     ខែ១១ គឺពិត​ជាមិន​​សល់ ពេលច្រើននោះទេ ប៉ុន្តែលោក​និងនាងនឹងចាត់ចែង អោយបាន​ល្អ ដោយ​​សម្រេចធ្វើនៅអាគារ​​   កោះពេជ្រ ហើយ​ នឹងធ្វើអោយមាន​​លក្ខណៈធំដុំ ដ្បិតថា​មិន     ទាន់ច្បាស់រឿង​​ធ្វើប៉ុន្មាន​តុ​។ លោកថារវាងលោកនិងគូដណ្ដឹង   សុទ្ធតែមាន​ឆន្ទៈស្របគ្នា​គឺរៀបមង្គលការអោយធំ ដោយសារ តែខាងស្រីជាកូន​ស្រីតែម្នាក់របស់​អ្នកមាន​មុខមាត់    ក្នុងសង្គម ​ហើយ​លោក​ឯណេះ វិញក៏​មិនដែលមាន    ពិធីនិងចង់ធ្វើ​​​អោយធំដើម្បីអញ្ជើញ​​តារាសិល្បៈ​និង ភ្ញៀវកិត្តិយស​​ដែលលោក​​បានស្គាល់ចូល​រួមអោយបានច្រើន។

មានការ​​ប៉ាន់ស្មានថា​​​​មង្គលការរបស់     លោក ​​សុខជំនោរនិងគូដណ្ដឹងពិតជាផ្អើល   កោះពេជ្រ បើទោះ    ជាលោកមិនមែនជាតារាសម្ដែងឬ​ជាតារា          ចម្រៀង​​​​​​​​​​​យ៉ាងណាក៏ដោយ។ ដូចគ្នាដែរលោកបាន​​ប្រកាសថានឹងធ្វើអោយ​​ធំ​​សម្រាប់មង្គលការរបស់ខ្លួននៅ​អំឡុងខែ​​១១   ខាងមុខ ​​​ថ្វីដ្បិតតែការរៀបចំគឺត្រូវដំណើរ​​ការតាំងពីពេល​​នេះ​និងមាន​រយៈពេល​​មិន​សល់​​​ច្រើន​ប៉ុន្មានក្នុងការរៀបចំ។

លោកមិនមានគម្រោង​​​បន្ថយ​ដៃ ក្នុងការ​ផលិត  ភាពយន្ត​ក្រោយពេល​ភ្ជាប់ពាក្យ​​នោះទេ ​តែនឹងបន្ថែម​​ ការងារ​​រៀបចំ​មង្គលការមួយ​​បន្ថែមទៀត ដើម្បី​ជួយសម្រួលការងារ​ខាងស្រី​​អោយមង្គលការ    ខែ១១ខាងមុខមាន ភាពរលូន។

 

ក្រោយពេលរៀបការ លោកបាន​ប្រកាសថា     ​​​រវាងលោកនិងគូដណ្ដឹងនឹងបន្តការងាររៀងខ្លួនដោយ        សារតែគូដណ្ដឹងមិនចូលចិត្តការងារពាក់ព័ន្ធនឹងសិល្បៈឬគ្រប់គ្រងផលិតកម្មដែលលោក​​​បាន​បើក​​។

 

ប៉ុន្តែបើថ្ងៃអនាគត​​នាងមានចំណូលចិត្ត​លើ     ការងារនេះ នោះលោក​​ក៏នឹង​​​ប្រគល់​អោយ​នាង​​ជួយចាត់ចែង   ឬ​​​​បើកអាជីវកម្មណាផ្សេង​អោយ​​នាង​​​ផងដែរដើម្បី​ពន្លឿន ​​​​​​​ជីវភាព​គ្រួសារ​   អោយ​​កាន់  តែលឿន​ក្នុង      ការរក     ចំណូល​​​​
។លោកសម្ដែងអារម្មណ៍ជឿជាក់១០០ភាគរយថា​​​នារីដែល​លោកទើប​​​​ភ្ជាប់ពាក្យជាមួយ​នឹង​ក្លាយ​ជា      គូស្នេហ៍​​​​ដល់ចាស់របស់ខ្លួន​​​​ដោយ​អះអាងថានាង​ជានារី   តែម្នាក់ដែលលោក​​​​ទទួល   ស្គាល់ពី    តម្លៃចាប់តាំង    ពីលោក   និងអតីត    គូស្នេហ៍ចាស់    ប្រេះឆាជា  មួយ​គ្នា៕

 

ដោយះគេហទំព័រសម្លេងជាយដែន
http://www. cdv-news.net/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សិល្បៈ កំសាន្ត
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved