ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ករណី នៅស្រុកតាំងគោក !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរបង្អែកខេត្តសៀមរាប !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការការពារជាតិ គឺជាកាតព្វកិច្ចចម្បងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទាមទារនូវគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការវិវត្តន៍របស់តំបន់ និង សាកលលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!!

សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសា​រងាយរង​គ្រោះ ជនពិការដើរមិនរួច នៅស្រុកពួក​

សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសា​រងាយរង​គ្រោះ ជនពិការដើរមិនរួច នៅស្រុកពួក​

ខេត្តសៀមរាប៖ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំង​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ការិយាល័យសង្គមកិច្ចស្រុក នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បា​ន​អញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​ងាយ​រង​គ្រោះ ជនពិការដើរ​មិនរួច ឈ្មោះ ហង់ កំសត់ ភេទស្រី អាយុ៣២ឆ្នាំ ពិការជិះរទេះ និងប្អូន​ស្រីឈ្មោះ ហង់ ស៊ន់ អាយុ២៧ឆ្នាំ ពិការទន់ជើងដើររួចតិចៗ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។

មានប្រសាសន៍នាឱកាសនោះ លោកនាយក​បានពាំនាំនូវ​ការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា​។លោកបានបន្តទៀតថាក្នុងនាមកាកបា​ទក្រហមកម្ពុជា សាខា​ខេត្តសៀ​មរាប នឹងគោរពតាមពាក្យស្លោកដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណា​ម្នាក់ចោល»

ក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយកមានប្រសាសន៍លើកទឹកចិត្ត ដល់ក្មួយស្រីទាំងពីរ សូមកុំ​អស់​សង្ឃឹមត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយ​និងជ្រោម​ជ្រែងក្មួយរៀងដ​រាបតទៅ ម្យ៉ាងវិញទៀត នៅពេលនេះត្រូវខំថែ​បំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃ​ជាប្រចាំ​ការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត​នៅពេ​លធ្វើដំ​ណើរដោយរទេះរុញ តាមផ្លូវសា​ធារណៈ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច។ក្នុងសកម្មភាពនេះផងដែរយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបច្ចេកទេសពួក ដែលដឹ​កនាំ​ដោយលោកគ្រូទីប្រឹក្សា បានជួយសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណផ្ទះជនពិការផងដែរ។

អំណោយមនុស្ស​ធម៌ដែលបានផ្ដល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ទឹកត្រីទឹកស៊ីអ៊ីវ៨ដប ឃីតអណាម័យ១កញ្ចប់ ទឹកសុទ្ធ២យួរ ទឹកដោះ​គោរ២ឡូត៍ សាប៊ូម្សៅ សាប៊ូដុំ៨ដុំ ថ្នាំច្រាសដុសធ្មេញ២ឈុត សម្ភារផ្ទះបាយ១ឈុត និងថវិកា​មួយចំនួន ដែលមានការសហការជួយបន្ថែមពី លោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចស្រុក និងសប្បុរសជនផងដែរ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved