ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរបង្អែកខេត្តសៀមរាប !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការការពារជាតិ គឺជាកាតព្វកិច្ចចម្បងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលទាមទារនូវគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការវិវត្តន៍របស់តំបន់ និង សាកលលោក !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!!

លោក ឡាយ ធុល ច្រានចោលទាំងស្រុង និងបដិសេធចំពោះការចុះផ្សាយរបស់ ទូរទស្សន៍អនឡាញ ធីអឹនអឹម ដោយចោទប្រកាន់ថា ការដាក់ពាក្យបណ្ដឹងរបស់លោកនេះ គឺជាការគំរាមកំហែងកូនក្មេងនោះ!!!

លោក ឡាយ ធុល ច្រានចោលទាំងស្រុង និងបដិសេធចំពោះការចុះផ្សាយរបស់ ទូរទស្សន៍អនឡាញ ធីអឹនអឹម ដោយចោទប្រកាន់ថា ការដាក់ពាក្យបណ្ដឹងរបស់លោកនេះ គឺជាការគំរាមកំហែងកូនក្មេងនោះ!!!

លោក ឡាយ ធុល ច្រានចោលទាំងស្រុង និងបដិសេធចំពោះការចុះផ្សាយរបស់ ទូរទស្សន៍អនឡាញ ធីអឹនអឹម ដោយចោទប្រកាន់ថា ការដាក់ពាក្យបណ្ដឹងរបស់លោកនេះ គឺជាការគំរាមកំហែងកូនក្មេងនោះ!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

ខេត្តក្រចេះ:

បើតាមការបញ្ជាក់ របស់លោក ឡាយ ធុល បានឲ្យក្រុមការងារគេហទំព័រ យើងដឹងនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះថា ជុំវិញបញ្ហាដែលលោកសម្រេចដាក់ពាក្យបណ្ដឹង មួយច្បាប់ទៅកាន់តុលាការសាលាដំបូងខេត្តមណ្ឌលគិរី ទៅលើបុគ្គលដែលឈ្មោះ ធុន សារ៉ូត អាយុ២១ឆ្នាំ មានតួនាទីជាមន្ត្រីសាលាក្រុងសែនមនោរម្យ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ចំពោះមូលហេតុ ដែលឈ្មោះធុន សារ៉ូត បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ឈ្មោះ X Rod Tobtect ដោយសរសេរ យ៉ាងខ្លី និងបង្កប់អត្ថន័យយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងខ្លឹមសារនោះ បានសរសេរចោទប្រកាន់ លោកដោយពុំមានយោងពីប្រភពនោះទេ។ខ្លឹមសារនោះសរសេរថា តាមពិតលោក Thol kt ពិតជាបានទទួលផលប្រយោជន៍ក្នុងរឿងនេះដែរ អញ្ចឹងតើទើបបានជាមិនជួយសម្របសម្រួលបែរជាជួយបំបែកបំបាក់បន្ថែមចាំមើលរឿងនេះចុងក្រោយនឹងទៅជាយ៉ាងណា។

ដោយឃើញការសរសេរចោទប្រកាន់ យ៉ាងធ្ងន់ធ្ងរបំផុតបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំ ទើបលោក ឡាយ ធុល ក៏បានចេញជាលិខិតផ្លូវការចំនួនមួយច្បាប់ ដើម្បីស្នើសុំ ឲ្យលោក ធុន សារ៉ូត មេត្តាធ្វើការបកស្រាយ ជាសាធារណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ និងសុំឲ្យបញ្ជាក់ លើបញ្ហានៃការចោទប្រកាន់ទាំងនេះ ដោយមានខ្លឹមសារថា:

ទី១.តើផលប្រយោជន៍ ដែលលោកទទួលនោះគឺជាអ្វីខ្លះ?

ទី២. មានចំនួនប៉ុន្មាននោះដែរ? ហើយមានអ្វីខ្លះ?

ទី៣.ហើយនៅកន្លែងណា? និងនៅវេលាម៉ោងប៉ុន្មាន? ក្នុងការស្នើសុំបកស្រាយនេះ ឱ្យមានឯកសារជាក់លាក់ផង ប៉ុន្តែបើពុំមានឯកសារបញ្ជាក់នោះទេ គឺសំុត្រឹមតែសុំទោសលោកជាសាធារណៈទៅបានហើយ ប៉ុន្តែផ្ទុយទៅវិញលោក ធុន សារ៉ូតរូបនេះ ពុំបានធ្វើការបកស្រាយនោះទេ បែរជាសំអាងទៅលើលិខិតបដិសេធទៅវិញ ដោយពុំមានការបកស្រាយ ពីលោក ធុន សារ៉ូត ជូន លោក ឡាយ ធុល ដើម្បីធ្វើការផ្សព្វផ្សាយបន្ត និងកែតម្រូវឡើងវិញនោះ ទើបលោក ឡាយ ធុល សម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការណ៍ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០ នាទីព្រឹកនោះតែម្ដង។លោក ឡាយ ធុល ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីលោកបានដាក់ពាក្យបណ្ដឹងបានប៉ុន្មានថ្ងៃ គេសង្ស័យថា ប្រហែលជាលោក ធុន សារ៉ូត មានការតក់ស្លុតភ័យស្លន់ស្លោដេកពុំលក់ បក់ក៏មិនល្ហើយ ឬស៊ីមិនឆ្ងាញ់ទេមើលទៅនោះ ទើបរត់រកគេឯងឲ្យជួយ អន្តរាគមន៍បែបនេះ?

តែទោះជាយ៉ាងណា លោក ឡាយ ធុល ក៏បានអរគុណនូវសន្តាននៃទឹកចិត្ត របស់លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍ អនឡាញ ធីអិនអឹម និង លោក ចន្ថា ដែលជាពិធីករទូរទស្សន៍ ឡនឡាញ ធីអឹនអឹម បានទំនាក់ទំនងមកលោក ឡាយ ធុលផ្ទាល់ ដោយក្នុងគោលបំណងជួយសម្របសម្រួលរឿងនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះក្រៅប្រព័ន្ធតុលាការ ក្នុងការស្នើសុំនេះដែរឱ្យលោក ឡាយ ធុលដកពាក្យបណ្ដឹងទាំងសងខាងដើម្បីបញ្ចប់រឿងនេះ។

ចំណែកឯលោកចន្ថា ដែលជាពិធីករទូរទស្សន៍អនឡាញ ធីអឹនអឹម ក៏បានទំនាក់ទំនងតាមwhatup ស្នើសុំឱ្យលោក ឡាយ ធុលជជែកគ្នានៅក្នុងរឿងនេះ លុះដល់លោក ឡាយ ធុល បានដាក់ឯកសារដែលពាក់ព័ន្ធ និងអត្ថន័យខ្លឹមសារ ក្នុងអត្ថបទដែលលោកបានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នោះ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត ដើម្បីបញ្ជាក់ និងជាការបកស្រាយ តែលោក ចន្ថា ពុំបានយកខ្លឹមសារទាំងនេះ ទៅធ្វើការចុះផ្សាយតាមវិជ្ជាជីវៈនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍អនឡាញ ធីអឹនអឹម បែរជាចុះផ្សាយថា ការប្ដឹងរបស់លោក ឡាយ ធុលនេះដែរ គឺជាការគំរាមកំហែងទៅលើកូនក្មេងទៅវិញ។ចំពោះបញ្ហានៃការចុះផ្សាយរបស់ទូរទស្សន៍អនឡាញ ធីអឹនអឹម នេះដែរ លោក ឡាយ ធុល នៅតែពុំទាន់បានយល់ថា តើទូរទស្សន៍អនឡាញ ធីអឹនអឹម មានបំណងអ្វីឲ្យប្រាកដនោះទេ។

បញ្ជាក់: ចំពោះការដាក់ពាក្យបណ្ដឹងនេះ គឺលោក ឡាយ ធុល មិនយល់ស្របតាមការការចុះផ្សាយ ឬសម្របសម្រួលក្នុងការដកពាក្យបណ្ដឹងនោះឡើយ លោកថា ដើម្បីភាពយុត្តិធម៌គឺ មានតែ ប្រព័ន្ធផ្លូវច្បាប់របស់តុលាការ តែមួយគត់ ជាអ្នកមានសិទ្ធិសម្រេច នោះ ហើយក៏រឹតតែមិនអាចមានអ្នកសារព័ត៌មានរូបណាម្នាក់ ចេញមុខសម្របសម្រួល ឬក៏សម្រេចជំនួសប្រព័ន្ធតុលាការបាននោះដែរ។នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រមុខនៃថ្នាក់ដឹកនាំបានមានប្រសាសន៍ ទៅកាន់អ្នកសារព័ត៌មានទូរទាំងប្រទេស ហើយរឹតតែមិនអាចដើរតួជាអ្នកសារព័ត៌មានផង ជាសមត្ថកិច្ចផង និងជាតុលាការផងបាននោះឡើយ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved