លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចូលរួមប្រជុំនិងជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចកម្ពុជានៅសាលាខេត្តបន្ទាយមានជ័យ !!!!!
ដោយះ លោក ណាង រដ្ឋា
ផ្សាយថ្ងៃ អង្គារ ៥ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៩ខែ កញ្ញា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ:
នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រជុំនិងជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកឧត្តម ដាប់ប៊លយូ ផាទ្រីក មើហ្វី (HE. W. PATRICK MURPHY) ប្រចាំព្រះរាជាណាចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទស្សនៈកិច្ចពិនិត្យមើលវឌ្ឍនៈភាព និងការរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ នៅសាលាប្រជុំ( ខ )ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី សុវណ្ណរឹទ្ធ អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការស្រុក/ក្រុង ទាំង៩ផងដែរ ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/