ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
What Is So Fascinating About Marijuana News? »» Everything you need to know about Norges Gambling enterprise an internet-based bettors »» Unlock the Ultimate Experience with a Download for Driver Booster Pro Crack »» "Get FL Studio for Free Today and Start Creating Music" »» សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំ នៅវត្ត​ហរិរក្សរាជិនី ហៅវត្តវាំងចាស់​ !!!!! »» សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អត្ថន័យសំខាន់នៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិ មកមាតុភូមិកំណើតវិញគឺឈរលើ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! »» ចូលរួមបើកការដ្ឋានសាងសង់”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! »» បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ សុក្រ ១៤ កើត ខែ
អាសាឌ្យ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៤

ខេត្តតាកែវ៖

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម ។ ជាមួយនេះដែរ លោកជំទាវបណ្ឌិត បានលើកទ្បើងថា បច្ចុប្បន្ន ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅតាមបណ្តាសាលាមួយចំនួន ដែលនេះការដ៏ប្រពៃដើម្បីបញ្រ្ចាបការយល់ដឹងឲ្យកាន់តែច្បាស់ដល់សិស្ស និស្សិត នូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័ន្តប្រកបដោយគុណភាព ។ ក្នុងន័យនេះ លោកជំទាវបណ្ឌិត បានលើកជាសំណូមពរដល់ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ឱ្យមានការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកជាភាសាជាតិ ដើម្បីងាយស្រួលដល់សិស្ស និស្សិត និងជនទូទៅ អាចយកទៅសិក្សាបាន ។

នាឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួនថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved