ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

នៅទីបំផុតជើងខ្លាំងមកពី​ថៃទប់​​​​ អាំង​​ សំអាត កម្ពុជាមិនបាន២ទឹក !

នៅទីបំផុតជើងខ្លាំងមកពី​ថៃទប់​​​​ អាំង​​ សំអាត កម្ពុជាមិនបាន២ទឹក !

នៅទីបំផុតជើងខ្លាំងមកពី​ថៃទប់​​​​ អាំង​​ សំអាត កម្ពុជាមិនបាន២ទឹក !

ដោយះ លោក យិន សុខា
ចេញផ្សាយថ្ងៃចន្ទ័ ទី៨ ខែមករា ឆ្នាំ២០១៨
ព័ត៌មានកីឡា

រាជធានីភ្នំពេញះ

នៅទីបំផុតកីឡាករថៃ​​​ថៃ Yout Phu Pha ដែលត្រូវបានគេស្គាល់ថាជាជើងខ្លាំង​នៅក្នុងប្រទេសថៃ ទប់​កីឡាករ​ចាស់​វស្សារបស់កម្ពុជា​បានតែ​​​​​ជាង​​​មួយទឹក​ប៉ុណ្ណោះ បើទោះជាកីឡាករ​កម្ពុជា​​​មាន​អ្នកគាំទ្រភាគច្រើនយល់​ថានឹងមិនអាចសូម្បីតែឈ្នះដោយពិន្ទុ។ ការប្រកួតមួយនេះ នឹងត្រូវគេ​​​​​​​​​​​​​​អោយប៉ះគ្នាឡើងប្រកួតសង​សឹកក្នុងពេលឆាប់ៗ

ដោយសារតែកីឡាករថៃបានអះអាងថាបានទទួលបរាជរាជ័យដោយមិនសូវអស់ចិត្ត។

ការប្រកួតដែលបានធ្វើឡើង​នៅ​សង្វៀនប៉ុស្ដិ៍លេខ​​​៥​​​​​ព្រែកកំពិស​ក្នុងព្រឹត្តិការណ៍​ប្រកួតជើង​ឯក​​ក្នុងពេលការប្រកួត​​ជ្រើសរើសជើងឯក​ក្នុង​ប្រភេទទម្ងន់​​៦៥គីឡូក្រាម​​ត្រូវបានអនុញ្ញាតិអោយសម្រាកមួយសប្ដាហ៍​ដើម្បី​ឈានទៅ​ដណ្ដើមជើងឯក​​ចុងក្រោយនោះ ​កីឡាករ​​កម្ពុជា​ដែលមានសំណាងបាន​​​​ប្រកួត​អន្តរជាតិជាមួយកីឡាករ​ថៃ ត្រូវគេឃើញមាន​​លទ្ធផល​​​ខុសពីការគ្រោងទុកកាលពីថ្ងៃ ​​៦ មករា មុននេះ។

​នេះជាការប្រកួតអន្តរជាតិ​មិត្ត​ភាពដែលប៉ុស្ដិ៍លេខ​​៥​​ដាក់អោយប្រកួតដើម្បីទាក់ទាញព្រឹត្តិការណ៍ក្នុងពេលដែលការ​ប្រកួតដណ្ដើម​​​ជើងឯក​​​មិនមានការប្រកួត​​​​​​ជម្រុះនោះ​ផង ​​​​​ដោយរំពឹងថាកីឡាករថៃ​​​នឹងធ្វើអោយកក្រើកល្អជាងនៅលើសង្វៀន ប៉ុន្តែចុងក្រោយ​កីឡាករថៃ​ដែលបានប្រកាស​​ថា​​ខ្លាំង និងមានថ្វីដៃ​​បែរជាទប់អត់បាន​​​​២ទឹកទៅវិញ​​​ក្រោមដៃកីឡាករ​​អាំង សំអាត។

កីឡាករ​​​ជើងខ្លាំង​២នាក់ បានបើកការប្រកួត​​​​​ល្អមើ​លក្នុងរយៈខ្លីបំផុត ហើយក៏ធ្វើមិនអោយ​មហាជនអស់ចិត្តនោះដែរ ដោយសារតែ​​បើកឆាកប្រកួតក្នុងរយៈពេលខ្លី​បំផុត ក៏លេចលទ្ធផលថាកីឡាករថៃ​ដែល​មានគេជឿថាល្អជាង ខ្លាំងជាង ​​គឺជាអ្នកឈ្នះទៅវិញ។

គិតពីប្រវត្តិនៃការប៉ះគ្នា ​កីឡាករ​​ ​អាំង សំអាត ​គឺជាអ្នកនាំមុខដោយប្រវត្តិល្អជាង ​ជាពិសេស​ក្នុងពេលដែល​​កីឡាករ​កម្ពុជាក៏​​​ចាស់វស្សានិងធ្លាក់ដៃ​​​ទៅហើយ។ ​ស្ថិតក្នុងទឹកទី១ គេឃើញកីឡាករទាំង២មានចំណុចប្រដំប្រសងគ្នារកចំណុចឈ្នះចាញ់មិនឃើញនោះទេ គឺរហូតដល់ទឹកទី២ទើបគេឃើញឱកាសឈ្នះប្រៀបក៏ចាប់ផ្ដើមលេចឡើងទៅលើកីឡាករថៃ។

យ៉ាងណាមិញមិនទាន់បានបញ្ចប់ទឹកទី២ផងទី​​២ផង ក៏ឈានដល់ការរកឃើញ​​អ្នកឈ្នះ​អ្នកចាញ់ ដោយសារតែ​​កីឡាករ​​កម្ពុជា​មាន​ឱកាសវាយ​អោយ​កីឡាករ​​ថៃ​​ដែល​ល្បី​​​ខ្លាំងជាយូរមកហើយ ​​​​ខូចជើង​ហើយ​បន្តការប្រកួតលែងកើត។

នៅក្នុងទឹកនោះោះ គេឃើញកីឡាករ​ថៃប្រឹង​ប្រែង​​ខ្លាំងណាស់ ប៉ុន្តែចុងក្រោយ​​ការតស៊ូ​ដែលគេ​បានធ្វើក៏មិនអាចទៅ​រួច​​​​​ពេល​​លទ្ធផលចុងក្រោយបែរជាផ្ទុយទាំងស្រុងនឹងការគិតរបស់​អ្នកគាំទ្រទាំង​​​​​ស្រុង។

គណៈកម្មការបានប្រកាសថានឹងអោយកីឡាករទា​​​ទាំង​​ពីរ​សងសឹក​ឡើងវិញក្នុងពេលខាងមុខ ​​​ដោយ​សារតែភាគីថៃអះអាងថា​​កីឡាករ​​​ខូចជើងទាំង​មិនអស់ចិត្ត ​​ខណៈដែលកីឡាករកម្ពុជាក៏ទទួល​ថា​​រីករាយនឹង​ឡើងប្រកួតការពារជ័យជម្នះ។

លោក ​​​សេង កដិកា បានចាត់ទុកថា​ជ័យជម្នះរបស់​​​​​​កីឡាករកម្ពុជាគឺជាលទ្ធផលបច្ចេកទេស និងថា​ដោយសារតែកីឡាករថៃ​ដែល​ល្បីថាខ្លាំង​​មើលស្រាលចំពោះគូប្រកួត។ លោកថា​ការប្រកួតមួយនេះ ក្នុងពេល​​​​ទឹកទី​១​មើលមិនទាន់ដឹងថាកីឡាករ​កម្ពុជាប្រកួត​ល្អនោះទេ ប៉ុន្តែឈានដល់ទឹកទី​២ ​​​កីឡាករ​កម្ពុជាស្រាប់តែ​វាយសម្រុកបានល្អយ៉ាង​ខ្លាំងតែម្ដង ដោយ​សារតែ​កីឡាករ​​កម្ពុជាស្រាប់តែ​រកឃើញចំណុចខ្សោយរបស់កីឡាករកម្ពុជា ហើយធ្វើអោយកីឡាករ​​​ថៃ​ខូចជើង​ដល់ថ្នាក់​បន្ត​​ការប្រកួតទៅមុខលែងកើត។

លោកថាការប្រកួតប្រដាល់មិនខុសពីការប​​ការ​ប្រកួតបាល់ទាត់នោះទេ គឺមានន័យថា​មិនមែន​​​​​​​​ប្រាកដ​ថា​អោយតែខ្លាំង ​សុទ្ធតែឈ្នះ ហើយ​​អោយតែខ្សោយ​​ជាងគឺ​​​​សុទ្ធតែចាញ់នោះទេ។ ​​អ៊ីចឹងហើយទើបកីឡាករ អាំង សំអាំង បែរជាឈ្នះការប្រកួត ហើយឈ្នះទាំង​​អាម៉ាស់នោះផង ​​​ដោយ​​សារតែ​​​​​​អា​វវាយ​ផ្ដួលកីឡាករ​​​ល្អម្នាក់មកពីប្រទេសថៃ​​អោយខូចជើង​​​ ​​​​​​មុនចប់ទឹកទី​​២។

លោកបានហៅជ័យជម្នះមួយនេះថាមិនមែនជារឿងចៃចៃ​​ដន្យ ​​តែលោកក៏​​ថា​​​កីឡាករ​កម្ពុជាបើ​​​​មិនប្រថុយ​​ទាត់​​ហើយទាត់ទៀត ដោយមិនខ្លាចពីការ​តបត​របស់​​​​គូប្រកួត​ក៏មិនមានសំណាង​ដល់ម្លឹងនោះដែរ តែអ្នកដឹកនាំ​កីឡាករថៃ​ គឺលោក ថៃ អ៊ូ ​​បានអះអាងថា កីឡាករ Yout Phu Pha ខូចជើងនៅក្នុងការប្រកួតនោះគឺដោយសារតែ​​​​គេ​​​​មិនទាន់ជារបួសជើង​​ ព្រោះតែបានប្រកួតជាមួយកីឡាករថៃដូចគ្នា​កាលពី​​​​២សប្ដាហ៍មុនមិនទាន់បាត់ប៉ុ
ណ្ណោះ។

លោកថាកីឡាកររបស់លោកឈឺជើងលោក​ឈឺ​ជើង ទើបមានបញ្ហា​បែបនេះ ដោយបានបញ្ជាក់​ថា​​បើ​អោយកីឡាករ​របស់លោក​មិនមានបញ្ហា​ឈឺជើងមុន​មកស្រុកខ្មែរ គឺកីឡាករ​កម្ពុជា​មិនងាយទប់នោះទេ ដោយសារតែកីឡាករ​របស់លោកមិនធ្លាប់ប្រកួត​អន់បែបហ្នឹង។

លោកចាត់ទុកថាការបរាជ័យរបស់កីឡាករថៃរបស់លលោក ​តែ​លោកក៏បាន​សរសើរ​ចំពោះ​ អាំង​ សំអាត ដែលអាចមើលដឹងពីចំណុច​​ខ្សោយ​របស់កីឡាករលោកផងដែរ ​​​ទើបអាចធ្វើអោយកីឡាករ​របស់លោកបរាជ័យ​យ៉ាង​អាម៉ាស់នៅប៉ុស្ដិ៍លេខ​​៥ ​នៅក្នុងការប្រកួតអន្តរជាតិ​នោះ៕

Photo_Template_872x562-3

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សុខភាព និងកីឡា
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved