ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿង របស់ខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ “អាហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ” !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខ និង សុខុមាលភាព របស់យោធិន-គ្រួសារយោធិន !!!!! »» ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងខណ្ឌមានជ័យជាច្រើននាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមTYDA !!!!! »» មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖  ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!! »» នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ៦រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ (មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ, ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣) ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាះ

ការជួបជុំក្នុងទ្រង់ទ្រាយធំប្រកបដោយភាពរីករាយ និងត្រជាក់ត្រជុំក្នុងថ្ងៃនេះ ជាមួយនឹងវត្តមានរបស់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតប្រមាណ ៨,០០០ នាក់ គឺពិតជាមានសភាពខុសពីរយៈពេលជាង ២ ឆ្នាំមុន ដែលពេលនោះរាជធានីភ្នំពេញកំពុងត្រូវបានញាំញីដោយជំងឺកូវីដ-១៩។ ទីតាំងកោះពេជ្រនេះផ្ទាល់ ត្រូវបានរៀបចំជាមណ្ឌលព្យាបាលដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូននៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់ពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលធ្វើឱ្យអត្រាស្លាប់មានកម្រិតទាប ហើយអាយុជីវិតរបស់អ្នកជំងឺរាប់សែននាក់ត្រូវបានសង្គ្រោះ ខណៈដែលជីវភាពរបស់ប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានធានាការពារ និងស្តារឱ្យមានលំនឹងឡើងវិញរួចផុតពីវិបត្តិ។

ខ្ញុំសូមអរគុណចំពោះការជ្រើសរើសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រកបដោយក្តីស្រឡាញ់ និងជំនឿជឿជាក់មកលើបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។ ពិតណាស់ ពាក្យក្នុង ឬក្រៅប្រព័ន្ធ គឺគ្រាន់តែជាការកំណត់និយមន័យជាលក្ខណៈបច្ចេកទេសសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ គឺវិនិយោគិន, ពាណិជ្ជករ, អាជីវករ, សិប្បករ, កម្មករ-និយោជិត និងសហគ្រិនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរដូចគ្នាទាំងអស់ និងជាសមាជិក-សកម្មជនគណបក្ស ដែលមានសិទ្ធិ និងការទទួលខុសត្រូវតែមួយ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់គិតគូរជួយទំនុកបម្រុងគាំពារដូចគ្នាផងដែរ ស្របទៅតាមគោលនយោបាយចំពោះវិស័យនីមួយៗ។

ជាការពិតណាស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ ទី១. ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព, ទី២. សន្តិសុខ, សុវត្ថិភាព, ស្ថិរភាពសង្គម, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយដើម្បីបំពេញអនុលោមភាព, ទី៣. ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី៤. ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ, ទី៥. ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦. ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

ហើយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

ជាចុងបញ្ចប់ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved