ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿង របស់ខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ “អាហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ” !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខ និង សុខុមាលភាព របស់យោធិន-គ្រួសារយោធិន !!!!! »» ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងខណ្ឌមានជ័យជាច្រើននាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមTYDA !!!!! »» មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖  ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ !!!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាស ដែល កុមារ កម្ពុជា គ្រប់រូបៗត្រូវ ទទួលបានដូចៗគ្នា !!!! »» នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!

សមាគម TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង១៥០០នាក់នៅស្រុកព្រៃកបាស ខេត្តតាកែវ !!!!

សមាគម TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង១៥០០នាក់នៅស្រុកព្រៃកបាស ខេត្តតាកែវ !!!!

សមាគម TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង១៥០០នាក់នៅស្រុកព្រៃកបាស ខេត្តតាកែវ !!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ៦រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០២៣

ខេត្តតាកែវះ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ១៥៥០ នាក់ ស្ថិតក្នុងភូមិ ត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយសហការជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស យុវជន ស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនអ្នកជម្ងឺ ដែលមានករណីធ្ងន់ធ្ងរ មកព្យាបាលនៅរាជធានីភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

នាឱកាសនោះដែរ ឯកឧត្តម ពេជ សោភ័ណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងា រគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះ។ ដោយឯកឧត្តមបានកោតសសើរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានខិតខំចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងនេះជាលើកទី៧ហើយ សម្រាប់អ្នកស្រុកព្រៃកប្បាសនេះ មិនថាព្យុះភ្លៀង រងា ក្តៅយ៉ាងទេ គឺក្រុមការងារបានស្ម័គ្រចិត្តរៀងៗខ្លួន គ្មានការបង្ខិតបង្ខំ គឺធ្វើដើម្បីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមបន្តថាសកម្មភាពទាំងនេះ បើគ្មានសុខសន្តិភាព គឺមិនអាចទៅរួចនោះទេ។ ដូច្នេះសូមអរគុណសន្តិភាព។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលនាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ មានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខភាពប្រជាពលរដ្ឋជារៀងរហូតមក ដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយ ជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះសរុបចំនួន១៥៥០នាក់ ស្មើរនិង២៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៧ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved