ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ !!!!!

ដោយះ លោក ណាង រដ្ឋា
ថ្ងៃ សុក្រ៦កើត ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង (ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣)៖

ជាការពិតយើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នាលើគោលដៅឆ្ពោះទៅអនាគត។ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។

ហើយគណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន ៤ សំខាន់ៗរួមមាន៖ ទី១. សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ, ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩; ទី២. ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តន៍ក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន; ទី៣. គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្សដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន; និងទី៤. គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។

ដូចនេះ ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស, យើងទាំងអស់គ្នាមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ, ស្នាដៃ, សមិទ្ធផល, លក្ខន្តិកៈ, កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន, សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក, កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved