ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ ពុធ ៥ កើតខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា កិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា គឺអភិបាលកិច្ច ដោយមានន័យថាយើងត្រូវរៀបចំផ្ទះឱ្យបានស្អាតបាត ទើបមានផាសុកភាពល្អ បង្កឱ្យការបម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងន័យនេះ ក្រសួងអធិការកិច្ចបានប្តូរឈ្មោះប៉ុន្តែភារកិច្ចស្នូលនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះក៏ជាការបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួង ដើម្បីឱ្យដើរតួនាទីកាន់តែសកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការនៃការពង្រឹងអភិបាលកិច្ច ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការងារការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។ ក្នុងបរិការណ៍នេះ កិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ប្រកបដោយប្រសិទ្ធភាព និងភាពប្រទាក់ក្រទ្បា ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល » ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញ ដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ ។ ជាងនេះទៀត ដោយកិច្ចការអធិការកិច្ចជាកិច្ចការងារស្មុគ្រស្មាញ ដូច្នេះទាមទារនូវការកសាងសមត្ថភាព និងបំពេញលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន មានដូចជា៖  (១) ការកសាងធនធានមនុស្ស (២) ការៀបចំយន្តការ និងរបៀបរបបការងារ (៣) ការរៀបចំលិខិតបទដ្ឋានគតិយុត្ត  និង (៤) កិច្ចសហការ ការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានកោតសសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា  ឥតឈប់ឈរប្រកបដោយភាពម៉ឺងម៉ាត់, ប្រាកដនិយមក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្នា រហូតទទួលបានសមិទ្ធផលការងារដែលក្រសួងអធិការកិច្ចសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ ។ ជាក់ស្តែង, ក្រសួងបានដោះស្រាយ បណ្តឹងពីគ្រប់មជ្ឈដ្ឋាន,   ជាពិសេស  ការងារស៊ើបអង្កេតករណីបណ្តឹងរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ដោយប្រើយន្តការសម្របសម្រួលបញ្ចប់ទំនាស់, ផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ», ពោលគឺ  គូភាគីទទួលយកដោយពេញចិត្ត, និងសន្សំសំចៃ ដែលមិនចាំបាច់ចាយលើសេវាមេធាវី ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នារៀបចំ និងអនុវត្តផែនការថ្មីៗ  ប្រកបដោយសង្គតិភាពជាមួយគោលដៅ នៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំង បន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ  និងមានគុណភាពខ្ពស់ នៅកម្ពុជា ។

សូមបញ្ជាក់ផងដែរថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបង្កើត នៅក្នុងនីតិកាលទី ២ នៃរដ្ឋសភា ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការអនុវត្តបេសកកម្ម និងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរបស់ប្រជាជន ។ ចំពោះការប្តូរឈ្មោះមកជាក្រសួងអធិការកិច្ច នាពេលនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ និងបន្តបន្ទាប់ នៃរដ្ឋសភា មានចេតនាបង្ហាញអំពីឆន្ទៈមុតស្រួច និងឥតងាករេ ក្នុងការកែទម្រង់ស៊ីជម្រៅនូវប្រព័ន្ធរដ្ឋបាល និង សេវាសាធារណៈ នៅកម្ពុជា តាមរយៈការកែទម្រង់ និងកាអភិវឌ្ឍស្ថាប័ន, ការលើកកម្ពស់អភិបាលកិច្ច, ការធ្វើទំនើបកម្មស្ថាប័ន, ការកសាង និងការអភិវឌ្ឍមូលធនមនុស្ស, និងការជំរុញអធិការកិច្ច ពិសេស “អធិការកិច្ចបែបឌីជីថល” ដោយអនុវត្តអភិក្រម “វះកាត់” នៅពេលចាំបាច់ ៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved