ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

មុខសញ្ញាជនសង្ស័យជំនាញខាងជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែករ និងកាប់គ្នាយ៉ាងសកម្មភាពពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ!!!

មុខសញ្ញាជនសង្ស័យជំនាញខាងជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែករ និងកាប់គ្នាយ៉ាងសកម្មភាពពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ!!!

មុខសញ្ញាជនសង្ស័យជំនាញខាងជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែករ និងកាប់គ្នាយ៉ាងសកម្មភាពពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ!!!

 

 

ខេត្តបន្ទាយមានជ័យ៖

 

ជនសង្ស័យ២នាក់ដែលតែងតែធ្វើសកមម្មភាព លួច ឆក់ និង ចូលចិត្តកាប់គ្នាពេលរាត្រី ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ខណះពួកជនសង្ស័យទាំងនេះ ជិះម៉ូតូដឹកគ្នាចេញធ្វើសកម្មភាពឆក់ទូរស័ព្ទនិងខ្សែករពលរដ្ឋតាមដងផ្លូវសាធារណ:។

ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យនិងបក្ខពួកបានសម្រេច។

ជនសង្ស័យមានឈ្មោះ ១-ជនសង្ស័យឈ្មោះថោង ហាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកជិះពីក្រោយឆក់ទូរស័ព្ទ) ។
២-ជនសង្ស័យឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (សុងបាយ) ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(អ្នកបើកម៉ូតូ) និង ដកហូតបានវត្ថុតាងព្រមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាក់HONDA DREAM សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 9825705 នៅចំណុចមុខសាលារៀនព្រហ្មនិមិ្មត ស្ថិតក្នុងក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំពោះ មុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទៅពិតជាបានចេញធ្វើសកម្មភាព ជិះម៉ូតូ ទៅឆក់ការបូបលុយ ទូរស័ព្ទ គ្រឿងអល័ង្គការ វត្ថុមានតម្លៃ ពីប្រជាពលរដ្ឋពិតប្រាកដមែន កាលពីថ្ងៃទី២៤,២៥,២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ភាគច្រើនគេជិះម៉ូតូឌុបគ្នា ប្រដាប់ដោយកាំបិតខ្វែវ ចេញឆក់នៅម្តុំលើផ្លូវ មុខភោជនីយដ្ឋាននាគទិព្វ ,ផ្លូវKTV Fplus,ផ្លូវដើមពុទ្ទ្រា, ផ្លូវវត្តត្រាច, ផ្លូវ,ផ្លូវជិតហាងនំប៉័ង កៅ កៃ, ផ្លូវផ្សាររ៉ាចាស់ និងលើផ្លូវជាតិលេខ៥។ក្រៅពីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានជនណារារាំងពួកជនសង្ស័យតែងតែប្រើហឹង្សាឬយកកាំបិតដេញកាប់ដោយគ្មានញញើតដៃឡើយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន
១-ជនសង្ស័យឈ្មោះថោង ហាំងភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់ពន្ធនាគា ចំនួន១ឆ្នាំកន្លះ ទោសសរុប៣ឆ្នាំ ពីករណីឆក់ទូរស័ព្ទ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។
២-ជនសង្ស័យឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលចំនួន ១ឆ្នាំ ២ខែ ម្តាយយកទៅដាក់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

មក

 

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved