ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំថោះ បញ្ចស័ក
ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤

ប្រទេសម៉ាឡេស៊ីះ

នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.  ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ H.E.   Datu Seri Anwa Ibrahim បានស្វាគមន៍ចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ក្នុងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានផ្ញើសារជូនពរ សម្ដេចតេជោ នាយឧត្តមសេនីយ៍ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងឱកាសនេះ ទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី នឹងរីកចម្រើន និងរឹងមាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះជំនួបទ្វេភាគី និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូក្នុងឱកាសនេះ។ សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាលពីខែមីនាឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់លោកក្នុងឱកាសនេះ លោកនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី យូរអង្វែងកាន់តែស៊ីជម្រៅ។

ដៃគូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានៈ នយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល ទូរគមនាគមន៍ និង បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។  ក្នុងជំនួបនេះ ដៃគូទាំងពីរក៏បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ី មកកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាខេត្តសៀមរាបជាដើម។

ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ ដៃគូទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរួមមានៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងសមយុទ្ធរួម។  ក្រៅ​ពី​សន្តិសុខ​ថាមពល ដៃគូ​ទាំង​ពីរ​ក៏​បាន​យល់ព្រម​គាំទ្រ​ដល់​ការ​រៀបចំ​ខ្សែ​បញ្ជូន​ក្រោម​ទឹក (ឡាវ-កម្ពុជា-សិង្ហបុរី) ឆ្លង​កាត់​សមុទ្រ​ម៉ាឡេស៊ី។  លើសពីនេះ ដៃគូទាំងពីរបានយល់ព្រមពិនិត្យលទ្ធភាពនៃការរៀបចំកិច្ចប្រជុំ JCBC នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។  ជាចុងក្រោយ មេដឹកនាំទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងកាន់តែខ្ពស់៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានថ្មី
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved