ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី !!!!! »» អ្នកនាំពាក្យ សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យចេញសេចក្ដី ប្រកាសព័ត៌មាន បដិសេធ ការផ្សាយព័ត៌មានមិនពិតរបស់ សារព័ត៌មានខ្មែរជាយដែន !!!!! »» អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត !!!!! »» លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញ ចូលរួមពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា !!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺ ; អំពីបណ្តាញសង្គមហ្វេសប៊ុក ; មួយដែលបានចុះផ្សាយមួលបង្កាច់  បង្ខូចកិត្តិយសលោក .!!!!! »» លោក ហង្ស ម៉ៅ បានបំភ្លឺអំពីបណ្ដាញ សង្គមហ្វេសបុក មួយ ដែលបានផ្សាយមួល បង្គាច់បង្ខូច កិត្តិយសរូបលោក !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការ !!!!!

ចូលរួមពិធីសម្ពោធ​ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” !!!!!

ចូលរួមពិធីសម្ពោធ​ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” !!!!!

ចូលរួមពិធីសម្ពោធ​ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ ពុធ ៧រោច ខែ ពិសាដ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤

រាជធានីភ្នំពេញះ

«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved