ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់វីរកងទ័ព !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៦កើត ខែ បុស្ស ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។
ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ ។
តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវថៃឈ្លានពាន ដែលសត្រូវមួយនេះកំពុងរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបំពានសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ ៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/








