ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ !!!!! »» ប្រទេស វ៉េណេស៊ុយអេឡា គឺ មេរៀនធំមួយពីប្រទេសសម្បូរធនធាន តែធ្លាក់ចូលក្នុងវិបត្តិយ៉ាងជ្រៅ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព ​!!!!! »» ទីបំផុតវីរៈកងទ័ព១៨រូបរបស់កម្ពុជាយើង ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ !!!!! »» រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយជូនដល់វីរកងទ័ពព្រមទាំងក្រុមគ្រួសារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ !!!!! »» ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់វីរកងទ័ព !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ !!!!!

ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អាទិត្យ ៩ កើត ខែ បុស្ស ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅរាជធានីភ្នំពេញ ដោយការឈ្លានពានពីប្រទេសថៃ។ ការអំពាវនាវនេះ បានធ្វើក្នុងឱកាសលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ស្ថិតនៅមុខសាលមហោស្រព និងពិព័រណ៏កោះពេជ្រ នៅថ្ងៃទី២៦ខែធ្នូនេះ។

នៅក្នុងពិធីជួបសំណេះសំណាល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សង្គ្រាមបង្កឡើងដោយប្រទេសថៃនៅពេលនេះ មិនមែនជាជម្លោះព្រំដែនដូចមុននោះទេ ពោលគឺជាការឈ្លានពានរំលោភដែនអធិបតេយ្យប្រទេសកម្ពុជា ម្លោះហើយមិនដឹងថាសង្រ្គាមចប់នៅពេលណានោះទេ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរត្រូវរួបរួមសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារដែនអធិបតេយ្យកម្ពុជា។លើសពីនេះ លោកជំទាវបណ្ឌិត ក៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីស្រលាញ់រាប់អានពី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុនម៉ាណែត ដែលតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ពលរដ្ឋភៀសសឹកបានលើកឡើងដែរថា មូលហេតុមកស្នាក់នៅរាជធានីភ្នំពេញ ព្រោះគិតថាកន្លែងនេះ ទៅឆ្ងាយពីព្រំដែនមានសុវត្ថិភាព ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ផងដែរ។ លើសពីនេះ ពលរដ្ឋភៀសសឹកទាំងអស់នេះ បានអរគុណ សម្តេចតេជោ និងក្រុមគ្រួសារ និងសប្បុរសជននានាដែលបានផ្តល់ស្បៀងអាហារ និងថវិកាជាដើម។

បើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់យោធាថៃបានមកស្នាក់នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានចំនួន១,៧៨៩ គ្រួសារ ស្មើនឹងពលរដ្ឋជិត៦ពាន់នាក់ ក្នុងនោះកុមារមានចំនួនជា១ពាន់នាក់៕


ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved