ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេក្លោងគ្រឿងញៀនជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ចាប់វៃខ្នោះ ព្រមទាំងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម !!!! »» ឃាត់ខ្លួនជនសង័្សយពីរនាក់ដែលចូលលួចទ្រព្យសម្បត្តិមិនបានសម្រេចហេីយរត់​ចោលម៉ូតូរួមទាំង​រទេះផង !!!!! »» ក្រុមហ៊ុនថ្នាំ BioNTech-Pfizer បាននិយាយថា វ៉ាក់សាំង COVID-១៩ មានប្រសិទ្ធភាព ១០០% ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ !!!! »» ផ្ទុះការតវ៉ាក្រុមតៃកុងឡានធំដឹកទំនិញបិតផ្លូវស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ភាពមិនប្រក្រតី ជញ្ជីងថ្លឹង តាមបណ្ដាខេត្តរាជធានី ខុសគ្នានិងក្រុងប៉ោយប៉ែត !!!! »» ក្រុមអន្តពាលបងតូចបងធំជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានចំនួន០៥នាក់បង្កការភ្ញាក់ផ្អើលនៅក្រុងបាត់ដំបង !!!! »» បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ? »» វេណេហ្ស៊ុយអេឡា ហៅការព្យួរហ្វេសប៊ុកពីបទ“ ផ្តាច់ការឌីជីថល” !!!!! »» មួយក្រុមបាននិយាយថាក្រុមជនជាតិភាគតិចប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ានឹងមិនឈរជើងទេប្រសិនបើក្រុមបាតុករជាច្រើនបានស្លាប់ !!!! »» អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ឥណ្ឌូនេស៊ី គឺជាសមាជិកនៃ ក្រុមរដ្ឋអ៊ីស្លាម ដែលនៅពីក្រោយការ វាយប្រហារ របស់ ជូឡូគឺប៉ូលីស !!!!! »» មន្ត្រីយោធាជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចេញលិខិរថ្កោលទោសអំពើហឹង្សាដោយកងកំលាំងសន្តិសុខប្រទេសមីយ៉ាន់ម៉ា !!!!

បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ?

បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ?

បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ?

ដោយះ លោក ភួង មុនីរដ្ឌ
ប្រែសម្រួល ពី ប្រភព៖ The Telegraph (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១)
ចេញផ្សាយថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ

(រដ្ឋធានីរ៉ង់ហ្គូន)៖

ក្រុមប្រឹក្សាកូដកម្មទូទៅ (General Strike Council) ឬហៅកាត់ថា GSC កាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះបានចេញសេចក្ដីថ្លែងការណ៍មួយដោយ អំពាវឱ្យក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចចំនួន១៦ ចេញមុខការពារក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងធ្វើសកម្មភាពប្រឆាំងរបបយោធាមីយ៉ាន់ម៉ា។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីបាតុករយ៉ាងហោច ១១៤នាក់ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ដែលធ្វើឱ្យស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែស្មុគស្មាញឡើង។ នៅម្ខាង ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា រីឯម្ខាងទៀតគឺ របបយោធាមីយ៉ាន់ម៉ា មិនញញើតដៃទាល់តែសោះក្នុងការបាញ់សម្លាប់ក្រុមបាតុករ។ បើតាមសមាគមជំនួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៤៥៩នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកម្ភៈមក។

*មីយាន់ម៉ាពិតជាកំពុងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលមែនទេ?

ក្រោយការទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូជី ក្រុមសមាជិកសភាមួយចំនួននៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ LND ដែលរួចផុតពីការចាប់ខ្លួនបានបង្កើត រដ្ឋាភិបាលស្រមោលមួយឈ្មោះថា CRPH ដើម្បីគាំទ្រដល់ចលនាមិនសា្ដប់បង្គាប់ស៊ីវិល CDM និងអំពាវនាវឱ្យក្រុមជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេស រួបរួមគ្នាប្រឆាំងនឹងរបបយោធា សំដៅឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានយោធាជាកម្មសិទ្ធិរបស់រដ្ឋ មិនមែនរដ្ឋជាកម្មសិទ្ធិផ្ដាច់មុខរបស់យោធា នោះទេ។ ការអំពាវនាវនេះប្រហែលជាមានន័យថា ថ្នាក់ដឹកនាំ «រដ្ឋាភិបាលស្រមោល» ដឹងខ្លួនយ៉ាងច្បាស់រួចទៅហើយថាការទាមទារតាមរយៈការធ្វើបាតុកម្ម តែមួយមុខ នឹងមិនអាចធ្វើឱ្យយោធាព្រមបោះបង់ចោលអំណាចនោះទេ។

លោក យ៉ដ សឺក (Yawd Serk) ជាប្រធានក្រុមប្រឹក្សាស្ដារឡើងវិញនៃរដ្ឋសានហៅកាត់ RCSS កាលពីថ្ងៃទី២៧ ខែមីនាបានចេញមុខព្រមានចំៗថាក្រុមប្រដាប់ អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាទាំងអស់នឹងមិនឈរស្ងៀមដោយមិនធ្វើសកម្មភាពអ្វីសោះនោះឡើយ ប្រសិនបើកងកម្លាំងយោធាមីយ៉ាន់ម៉ានៅតែបន្តសម្លាប់ ក្រុមបាតុករ។ ការព្រមានបែបនេះធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមប៉ះទង្គិចគ្នា ដោយអាវុធជាមួយយោធាមីយ៉ាន់ម៉ា។

ជាក់ស្ដែងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ យន្ដហោះចម្បាំងយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចសភាពជាតិការ៉ែន (Karen National Union) ឬហៅកាត់ថា (KNU) នៅក្នុងរដ្ឋការ៉ែន។ ការវាយប្រហានេះបាន បណ្ដាលឱ្យកងទ័ពការ៉ែន ២នាក់់ស្លាប់ ហើយបានបង្ខំឱ្យមនុស្ស ៣,០០០នាក់រត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា ក៏បានផ្ទុះឡើងដែរជាមួយកងទ័ពជនជាតិដើមភាគតិច ឯករាជ្យ Kachin (Kachin Independence Army)។

តែទោះជាបែបនេះក្ដី គេពិតជាពិបាកស្រមៃណាស់ថាសង្រ្គាមស៊ីវិលទាំងស្រុង ឬទូទំាងប្រទេសអាចកើតឡើង។ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចដែលតែងតែស្រមៃចង់បានឯករាជ្យពីរដ្ឋាភិបាលកណ្ដាលមីយ៉ាន់ម៉ា ប្រហែលជានឹងមិនលូកដៃពេញទំហឹងនៅក្នុងជម្លោះបច្ចុប្បន្នឡើយ ពីព្រោះពួកគេក៏មិនសូវចិត្ត លោកស្រី អោង សាន ស៊ូជីប៉ុន្មានដែរ។ ឬនិយាយឱ្យងាយសា្ដប់ពួកគេមើលឃើញថាជម្លោះសព្វថ្ងៃគឺជាជម្លោះដណ្ដើមអំណាចរវាងជនជាតិបាម៉ា (Bamar) ពោលគឺរវាងរដ្ឋាភិបាលលោកស្រី ស៊ូជី និងយោធាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រៀបធៀបកម្លាំងយោធាបច្ចុប្បន្ន ពួកគេក៏មិនមែនជាដៃគូរបស់យោធាមីយ៉ាន់ម៉ា ដែលមានចិន និងរុស្ស៊ីជាខ្នងបង្អែកនោះដែរ។

*មានវាសនាដូចមូអាំម៉ា ហ្គាដាហ្វី?

បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោក Dr. Sasa បានព្រមានកាលពីពេលថ្មីៗនេះថាបើសិនជាបាតុករនៅតែត្រូវបានសម្លាប់ កាន់តែច្រើនឡើង នោះសង្រ្គាមស៊ីវិលមួយអាចនឹងផ្ទុះឡើង ហើយមេដឹកនាំយោធាបច្ចុប្បន្នគឺលោក មីន អោង ហ្លេង អាចនឹងជួបជោគវាសនាដូចជា អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា ហ្គាដាហ្វី ដែលត្រូវបានក្រុមបាតុករចាប់ខ្លួន និងបាញ់សម្លាប់កាលពីខែតុលា ឆ្នាំ២០១១។

អ្នកជំនាញភូមិសាស្ត្រនបាយភាគច្រើនយល់ថារឿងបែបនេះនឹងមិនកើតឡើងនៅមីយ៉ាន់ម៉ានោះទេ។ ពីព្រោះមីយ៉ាន់ម៉ាមិនដូចជាលីប៊ីឡើយ។ មិនដូចគឺនៅត្រង់ថា មីយ៉ាន់ម៉ាមិនស្ថិតនៅក្រោមដែនឥទ្ធិពលទីតាំងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដូចជានៅមជ្ឈិមបូព៌ា ឬនៅអាហ្រ្វិកទេ។ ផ្ទុយទៅវិញមីយ៉ាន់ម៉ាស្ថិតនៅ ក្បែរចិន និងជាប្រទេសសមាជិកអាស៊ាន ព្រមទាំងមានរុស្ស៊ីជាខ្នងបង្អែកផងដែរ។ ទាំងរុស្ស៊ី និងចិនមុខជាប្រើសិទ្ធិវេតូជំទាស់ជាដាច់ខាតទៅនឹងការប្រើប្រាស់ កម្លាំងយោធា រីឯអាស៊ានក៏នឹងមិនបណ្ដោយឱ្យតំបន់របស់ពួកគេធ្លាក់ចូលក្នុងសង្រ្គាមដោយសារអន្តរាគមន៍យោធាពីបរទេសនោះដែរ។រុស្ស៊ី ជាពិសេសគឺចិនតែម្ដងដែលជាអ្នកជិតខាងភូមិផងរបងតែមួយ បានចាត់ទុកថាមីយ៉ាន់ម៉ាជាតំបន់យុទ្ធសាស្ត្រដែលអាចជួយឱ្យពួកគេរក្សាឥទ្ធិពល និងទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: Uncategorized, ព័ត៌មានថ្មី, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved