លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់តំណាង នាំយកសំភារៈ និងថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនដល់តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី សុំ សាគុណ !!!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ៦កើត ខែ
មិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ២៦ ខែ វិឆ្ឆិកា ឆ្នាំ ២០២៥
ខេត្តបន្ទាយមានជ័យ៖
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៥បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស រួមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី សុីវ សុជាតិ ស្នងការរងផែនការងារភស្ដុភា និងហិរញ្ញវត្ថុ លោកវរសេនីយ៍ឯក នរិន្ទ នាយការិយាល័យបុគ្គលិកនិងលោកវរសេនីយ៍ឯក ឈុន ច័ន្ទតារា នាយការិយាល័យភស្ដុភា និងមន្ត្រីនគរបាលជាច្រើនរូបនាំយកសម្ភារៈ និងថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាទៅប្រគល់ជូនដល់តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី សុំ សាគុណ នាយផ្នែកដឹកជញ្ជូននៃការិយាល័យភស្ដុភាដែលបានទទួលមរណភាពដោយជំងឺរលាកស្រោមខួរក្បាលនៅគេហដ្ឋាននៃសពស្ថិតនៅភូមិ ពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ភារៈនិងថវិកាដែលត្រូវបានប្រគល់ជូនដល់តំណាងគ្រួសារសពរួមមាន: ថវិកាចំនួន ៨,០៦០,០០០រៀលក្នុងនោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦លានរៀល និងថវិការបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២,០៦០,០០០រៀល និងគ្រឿងឧបភោគបរិភោគមាន៖អង្ករចំនួន៣ការ៉ុង,មី៥កេះ,ទឹកសុីអុីវ៥យួរ,ទឹកត្រី៥យួរ,ទឹកសុទ្ធ៣កេះ,ទឹកក្រូច១កេះ,ទឹកសណ្តែក១កេះ,ត្រីខ១កេះតូច។
ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមមរណទុក្ខនិងចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសពពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងរូបលោកផ្ទាល់ចំពោះការបាត់បង់ មន្ត្រីនគរបាល ធនធានមនុស្សដ៏ល្អ សាមី ឳពុក ជាទីស្រលាញ់ ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្ដល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។
ជាចុងក្រោយលោកសូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធិសិទ្ធក្នុងលោកសូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី សុំ សាគុណ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕





ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/


