ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ !!!!! »» ប្រទេស វ៉េណេស៊ុយអេឡា គឺ មេរៀនធំមួយពីប្រទេសសម្បូរធនធាន តែធ្លាក់ចូលក្នុងវិបត្តិយ៉ាងជ្រៅ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព ​!!!!! »» ទីបំផុតវីរៈកងទ័ព១៨រូបរបស់កម្ពុជាយើង ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ !!!!! »» រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយជូនដល់វីរកងទ័ពព្រមទាំងក្រុមគ្រួសារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ !!!!! »» ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់វីរកងទ័ព !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ដើម្បីរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី !!!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង !!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង !!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង !!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ១៣ កើត ខែ
មិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ៣ ខែ
ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖

“ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង ។”
លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តថា “សម្រាប់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី ។”

សហគ្រិនស្រ្តីបានលើកឡើងថា បច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯង រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ ការណ៍នេះ គឺខុសពីសម័យមុនដែលស្រ្តីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូល។
សហគ្រិនស្រ្តីរីករាយដែល «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ ព្រោះមជ្ឈមណ្ឌនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូប។

«មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី» ហៅកាត់ «ម.ស.ស.ស» (WEE-DC) មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសេដ្ឋកិច្ចគ្រួសារ។ មុខងាររបស់មជ្ឈមណ្ឌលទាំង៤ចំណុចសំខាន់ៗរួមមាន៖
ទី១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
ទី២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី
ទី៣. កម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍
ទី៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល និងសេវាកម្មរបស់សហគ្រិនជាស្ត្រី នៅក្នុងស្រុក តំបន់ និង ជាសកល។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ និងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល” ៕


ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved