លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១៣ រោច ខែ មិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖
រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រេីប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមលើកទឹកចិត្ត និងសូមជូនពរដល់យោធិនដែលរងរបួសទាំងអស់ឱ្យមានសុខភាពល្អមាំទាំ សូមឱ្យខិតខំថែរក្សាសុខភាពឱ្យបានមាំមួន ខណៈថ្នាក់ដឹកនាំនៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ពនោះទេ៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/











